បរទេស៖ កាលពីថ្ងៃទី​៧ ខែឧសភា យន្តហោះ F-35B មួយគ្រឿង ដែល​ហោះហើរ​ពី​មូលដ្ឋាន​ទ័ពជើងទឹក​នៅ Iwakuni (​ជប៉ុន​) របស់​អាមេរិក បាន​បុក​ចំបក្សី​មួយក្បាល​ធ្វើ​ឲ្យ​វា​រងផលប៉ះពាល់​មិនធម្មតា និងចាំបាច់ត្រូវតែធ្វើការជួលជុល ដោយខ្ទង់ចំណាយ​ប្រមាណជាង ២លាន​ដុល្លារ។​តែជា​សំណាងល្អផងដែរ ដោយសារយន្តហោះ​នេះ​

កំពុង​ចេញដំណើរ​លើ​ព្រលានបានបន្តិច បានបុក​ចំបក្សី​មួយ​ក្បាលនេះ ទើបយ​ន្តះ​ហោះផ្អាកដំណើរការ​ភ្លាមៗ ។​​គួរបញ្ជាក់ផងដែរបក្សី​ធំៗ​គឺជា​សត្វ​ដែល​យន្តហោះ​ទាំងឡាយមានការ​ខ្លាចបំផុត ហើយក៏ពិបាកក្នុងបញ្ជៀ​សផងដែរ ។​​កាលពី​ខែមីនា ឆ្នាំ​២០១៩ ថ្មីៗ​នេះ

យន្តហោះ​ដឹកជញ្ជូន​ប្រភេទ Boeing C-17 Globemaster III ក៏ត្រូវ​បក្សី​បុក​បែក​ផ្កាភ្លើង ត្រូវបង្ខំ​ចិត្តឲ្យសំរាក​ជាបន្ទាន់ ដើម្បី​ជួសជុល ។បើយោង​​តាម Military Times នោះ​អំឡុង​ឆ្នាំ​២០១១-២០១៧ មាន​យន្តហោះ​ទ័ពអាកាស ៤១៨ គ្រឿង ត្រូវ​ខូច​ដោយសារសត្វបក្សីអស់ទាំងនេះ ហើយសហរដ្ឋ​អាមេរិក​បានចំណាយ​ជួសជុល​អស់​រហូតដល់ទៅ ១៨២លាន​ដុល្លារឯណោះ ៕