មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយទារកទើបកើតមួយរូប បានរកឃើញក្នុងថង់ខ្មៅក្រោមដើមត្រាច ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
ទាក់ទិនទៅនឹងរឿងរ៉ាវខាងលើ តាមរយៈគណនី Sophara Dalin បានរៀបរាប់ឱ្យបានដឹងថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ៩ យប់ ស្ត្រីម្នាក់ឈ្មោះ សិន មករា អាយុ ៣៥ ឆ្នាំ រស់នៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញពីធ្វើការនៅរីសតផ្លូវកែវ សារ៉ាន់ ធ្វើដំណើរជិះម៉ូតូត្រឡប់មកផ្ទះ។
ពេលជិះដល់ត្រង់ចំណុចខាងលិចឆៀងខាងត្បូងព្រៃដំរីស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក៏ស្រាប់តែឮសំឡេងទារកយំ ពេលឮដូចនោះរូបនាងក៏បានឈប់ម៉ូតូហើយឆួលភ្លើ.ងទូរស័ព្ទដើរទៅមើល
ក៏ប្រទះឃើញទារកម្នាក់ដែលទើបនឹងកើត (កូនប្រុស) ឃើញនៅនឹងថង់ខ្មៅចំហមាត់ក្រោមដើមត្រាច ដោយមិនដឹងថាអ្នកណាម្នាក់យកមកទុកចោលពេលឃើញដូចនោះរូបនាងក៏បានយកទារកនោះយកមកផ្ទះតែម្តងទៅ៕