ក្នុងមួយថ្ងៃ ពោលគឺថ្ងៃទី១៦ ខែឧសភាម្សិលមិញនេះ មាន Page ទើបបង្កើតថ្មី និង Page ចាស់ដែលប្តូរឈ្មោះមកជា ឆន សុវណ្ណរាជ ជិត១០០ ផេក។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញខាងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប។
អ្នកជំនាញរូបនោះ បាននិយាយថា៖ “កាលពីថ្ងៃម្សិលមិញ ឃើញមានផេកដូរឈ្មោះ និងផេកថ្មីទើបបង្កើតដាក់ឈ្មោះឆន សុវណ្ណរាជ ច្រើនមែនទែន គឺដល់ទៅជិត ១០០ផេក។ ផេកក្លែងក្លាយទាំងនោះ បានបង្ហោះរឿងស្រដៀងៗគ្នា លក្ខណៈដ្រាម៉ា ខកចិត្តដែលឱក សុគន្ធកញ្ញា រៀបការ។
ពួកគេឆ្លៀតឱកាសយក Like ពេលនេះ ហើយថ្ងៃក្រោយនឹងប្ដូរឈ្មោះផេក យកទៅលក់អនឡាញ ព្រោះឱកាសបែបនេះ ចំនួន Like កើនលឿនណាស់ ដោយសារតែអ្នកលេងហ្វេសប៊ុកមួយចំនួន ឲ្យតែឃើញ ដឹងតែចុច Like ដោយអត់បានពិនិត្យថាជាផេកពិត ឬក្លែងក្លាយ”។
ក្នុងមួយថ្ងៃ ពោលគឺថ្ងៃទី១៦ ខែឧសភាម្សិលមិញនេះ មាន Page ទើបបង្កើតថ្មី និង Page ចាស់ដែលប្តូរឈ្មោះមកជា ឆន សុវណ្ណរាជ ជិត១០០ ផេក។ នេះបើតាមការឲ្យដឹងពីអ្នកជំនាញខាងបណ្ដាញសង្គមហ្វេសប៊ុកមួយរូប។
អ្នកជំនាញរូបនោះ បាននិយាយថា៖ “កាលពីថ្ងៃម្សិលមិញ ឃើញមានផេកដូរឈ្មោះ និងផេកថ្មីទើបបង្កើតដាក់ឈ្មោះឆន សុវណ្ណរាជ ច្រើនមែនទែន គឺដល់ទៅជិត ១០០ផេក។
ផេកក្លែងក្លាយទាំងនោះ បានបង្ហោះរឿងស្រដៀងៗគ្នា លក្ខណៈដ្រាម៉ា ខកចិត្តដែលឱក សុគន្ធកញ្ញា រៀបការ។ ពួកគេឆ្លៀតឱកាសយក Like ពេលនេះ ហើយថ្ងៃក្រោយនឹងប្ដូរឈ្មោះផេក យកទៅលក់អនឡាញ ព្រោះឱកាសបែបនេះ ចំនួន Like កើនលឿនណាស់ ដោយសារតែអ្នកលេងហ្វេសប៊ុកមួយចំនួន ឲ្យតែឃើញ ដឹងតែចុច Like ដោយអត់បានពិនិត្យថាជាផេកពិត ឬក្លែងក្លាយ”។Sabay