ព្រះសង្ឃល្បីឈ្មោះមួយអង្គដែលគង់នៅវត្តនាគវ័ន្តព្រះនាម ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានកំពុងធ្វើឲ្យមហាជនផ្ទុះការរិះគន់យ៉ាងចាស់ៗដៃតែម្តង នៅពេលឃើញបានឃើញសង្ឃអង្គនេះ បិណ្ឌបាតដ៏មិនសមរម្យតាមរយៈហ្វេសប៊ុករបស់ខ្លួន
នោះក្នុងនោះបិណ្ឌបាទរថយន្តស៊េរីទំនើប១គ្រឿងម៉ាក Lexus LX 570 ឆ្នាំ 2019 ប្រភេទ Black Edition ដែលមានតំលៃនៅលើទីផ្សារកម្ពុជា ប្រមាណជាង ២៣ ម៉ឺនដុល្លារ ពីញាតិញោមពុទ្ធបរិស័ទ ជាមួយសង្ឃដិការដ៏ហួសចិត្តថា ខ្ចិលបិណ្ឌបាត កសាងអីទៀតណាស់ ព្រោះតែខ្លាចចិត្តញាតិញោម ។
នេះបើយោតាមគណនីហ្វេសប៊ុកមានឈ្មោះថា «ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត» បានបង្ហោះកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «414142ខ្ចិលបិណ្ឌបាតញាតិញោមកសាងអីទេ ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ៥៧០(២០១៩)តែម្តងទៅមានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ» ។
ទោះយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង ធ្វើឲ្យមជ្ឈដ្ឋានមហាជនរិះគន់យ៉ាងខ្លាំងនោះ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា គណនីហ្វេសប៊ុកសង្ឃអង្គនេះមួយនេះត្រូវបានអ្នកស្អប់ច្រណែនឈ្នានីស Hack ឬ ក៏យ៉ាងណានោះទេ ។ ប្រភព៖ksn.news
តើប្រិយមិត្តយល់យ៉ាងណាដែរ ?