នេះបើយោងតាមគណនីហ្វេសប៊ុកលោក Sophal Chan បានបង្ហោះប៉ុន្មានម៉ោងមុននេះ ក្នុងខ្លឹមសារយ៉ាងដូច្នេះថា៖ «នេះគឺជាព័ត៌មានល្អ
ធនាគារពិភពលោកនឹងផ្តល់ជំនួយដល់កម្ពុជា ជាកំចីក្នុងអត្រាការប្រាក់ទាប ចំនួន ១០០០ លានដុល្លារថែមទៀត សម្រាប់ឆ្នាំ ២០១៩ ដល់ ២០២៣ ដើម្បីអភិវឌ្ឍវិស័យអាទិភាព។ ធនាគារអភិវឌ្ឍន៍អាស៊ី ទំនងជានឹងផ្តល់កំចីចំនួនលើសនេះទៀត។ ឮថាប្រទេសបារាំង អាឡឺម៉ង់ ជប៉ុន និងកូរ៉េ មានបំណងផ្តល់ប្រាក់កំចីបែបអនុគ្រោះនេះជាច្រើនផងដែរ ដោយសារពួកគេទុកចិត្តទៅលើការគ្រប់គ្រងបំណុលរបស់កម្ពុជា និងកំណើនសេដ្ឋកិច្ចទៅអនាគតវែងឆ្ងាយ។
ដូច្នេះ មិនមែនតែចិនទេដែលបណ្តាក់ទុនច្រើននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំយល់ថាពួកគេធ្វើត្រូវ។ កម្ពុជាមានសក្តានុពលច្រើនសម្រាប់ការអភិវឌ្ឍ នៅក្នុងតំបន់ដ៏រីកចម្រើននេះ។» ៕ ប្រភព: ksn.news
https://www.khmertimeskh.com/50605107/world-bank-to-provide-1-billion-in-assistance-ministry-says/?fbclid=IwAR3idD0C5K2Soa0PlkY-XMaRz5RJXSJSspc1wPPifj_hYMjqappJv5Lrlrc