ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ចាប់ពីម៉ោង០៧និង០០នាទី ដល់ម៉ោង២២និង០០នាទី កម្លាំងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោកនាយការិយាល័យបន្តថាជាលទ្ធផល បានឃាត់យានយន្តសរុបចំនួន០៧ គ្រឿងរួមមានទី១-ម៉ូតូចំនួន០៥ គ្រឿង,ទី២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០២ គ្រឿង។
បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕