ក្រចេះ ៖ ប្រជាពលរដ្ឋជាង៧៥នាក់ក្នុងមានស្រី៣៩ កុមា៥៥នាក់ មានអាការៈពុល ក្អួត ចង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចបានបញ្ជូនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៤០និងមណ្ឌលសុខភាព៣៥នាក់។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីពុល ក្អួត ចង្អោ នៅចំនុចត្រពាំងត្រាំង ភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាកាលពីថ្ងៃកើតហេតុមានក្រុមហ៊ុនរបស់កូរ៉េទទួលទិញដំឡូងមីបានទៅផ្សព្វផ្សាយនៅទីតាំងខាងលើ និងទិញនំប៉័ងទៅចែកជូនប្រជាពលរដ្ឋ។ រហូតដល់ពេលល្ងាចស្រាប់តែមានអាការៈពុល ក្អួត ចង្កោតែម្តង។
ប្រភពដដែលបន្តថា តាមការសាកសួរគឺបណ្តាលមកពីហូបនំប៉័ងទាំង។ បច្ចុប្បន្នអ្នកនៅមណ្ឌលសុខភាពបានធូរស្រាល ទៅផ្ទះវិញខ្លះហើយ។
ពាក់ព័ន្ធករណីពុលខាងលើ យើងមិនអាចសុំការបំភ្លឺពីលោក វ៉ា ថន អភិបាលខេត្តក្រចេះបាននៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
សូមរម្លឹកថាៈ ហេតុការណ៍ពុលនំអន្សមអាំង នៅស្រុកឆ្លូង ខេត្តក្រចេះនេះ បានកើតឡើង ខណៈដែលមានហេតុការណ៍ពុលទឹកព្រែក និងស្រា ដែលបានកើតឡើងនៅស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ បានបណ្តាលឲ្យមានអ្នកស្លាប់កើនរហូតដល់ ១៤នាក់ និងជាង ២០០ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតត្រឹមព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។ មូលហេតុករណីនេះ ត្រូវបានក្រសួងសុខាភិបាលប្រកាសជាបឋមថា មកពីស្រាមានជាតិមេតាណុលច្រើន។ រីឯការពិសោធន៍ទឹកព្រែក ដែលអ្នកភូមិ អះអាងដំបូងថា សង្ស័យពុលនោះ ក្រសួងសុខាភិបាលកំពុងពិសោធន៍ ហើយលទ្ធផល ត្រូវបានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា នឹងចេញនៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរក្រសួងសុខាភិបាល ក៏បានចាត់វិធានការ និងការការពារសុខភាពដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ ដែលមានហេតុការណ៍ពុល នៅក្នុងខេត្តក្រចេះ នៅភូមិស្រែនន និងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ដោយអនុវត្តតាមការណែនាំ ដើម្បីចៀសវាងការពុល៖
១-ហាមដាច់ខាត និងបញ្ឈប់ការពិសាស្រាស ដែលបិត និងលក់ស្រាស នៅក្នុងមូលដ្ឋាន ដែលមិនមានលក្ខណៈត្រឹមត្រូវនៅតាមមូលដ្ឋានរបស់ខ្លួន
២-ហាមដាច់ខាត កុំប្រើប្រាស់ទឹកព្រែកតេ និងទឹកអូរគគី ( ជាបណ្តោះអាសន្ន ) ក្នុងតំបន់ដែលកើតហេតុពុល និងត្រូវប្រើប្រាស់ទឹកស្អាតផ្គត់ផ្គង់ដោយអាជ្ញាធរ ដែលដឹកជូនដល់អ្នកភូមិ ព្រមទាំងបរិភោគទឹកស្អាត និងដាំពុះបានល្អត្រឹមត្រូវ
៣-ប្រជាពលរដ្ឋ ក្នុងភូមិដែលកើតហេតុ និងប្រជាពលរដ្ឋទូទៅទាំងអស់ ត្រូវអនុវត្តន៍អនាម័យល្អ ជាពិសេសចូលរួមអនុវត្តអនាម័យចំណីអាហារស្អាត រស់នៅ និងហូបស្អាត ៕