AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — ក្រុមហ៊ុនចិន មានគម្រោងវិនិយោគលើផ្ទៃដីជាង២.០០០ហិកតា នៅក្នុងខេត្តកំពង់ធំ សម្រាប់ ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ដើម្បី ធ្វើការនាំចេញទៅកាន់ក្រៅប្រទេស។
ការលើកឡើងនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការ ងារ រវាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេ សិន ណល អិនវេសមិន ឯ.ក កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ។
នៅទីស្ដីការក្រសួង កសិកម្ម ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋ ប្រជាមានិតចិនឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។ នេះបើយោងតាម ការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេ សិន ណល អិនវេសមិន ឯ.ក បានបញ្ជាក់ថា តាមគម្រោងផែនការវិនិយោគរបស់ ក្រុម ហ៊ុនក្នុង ការ កែច្នៃ វេចខ្ចប់ ផលិតផលទាំងនេះ គឺផ្ដោតលើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ពី ចំណុច ផ្តើម រហូតដល់ការ នាំ ចេញតែម្តង។
លោកបានលើកឡើងថា ការធ្វើពាណិជ្ជកម្ម និងទីផ្សារ កសិ ផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និង បង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
លោកប្រធានបានបន្ថែមថា ដើម្បីឱ្យផែន ការ វិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យគឺត្រូវមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយ គម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធា រណ រដ្ឋប្រជាមានិតចិនផងដែរ។
លោកក៏បានអរគុណ ចំពោះក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេ សាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីរួមគ្នា អភិវឌ្ឍន៍វិស័យ កសិ កម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមាន ប្រ សាសន៍លើកឡើងចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការ អភិវឌ្ឍ លើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ ក្នុងការជួយឧប ត្ថម្ភ គាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។
ពាក់ព័ន្ធ នឹងវិស័យ កសិ កម្ម ភាគីចិនក៏បាន និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភា គីកម្ពុជា ផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោននិង ថ្មីៗ នេះ បានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន។
ឯកឧត្តម សង្ឃឹមថា ផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកា នាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌ តម្រូវ ស្តីពី អនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជាក៏បាន និងកំពុង មានការ កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងស្វាគមន៍ចំពោះ បំណង និង ផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់ វត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕