ថ្មីៗនេះ នៅលើបណ្តាញសង្គម បាននាំគ្នាភ្ញាក់ផ្អើល និងហួសចិត្តទៀតហើយ ចំពោះវីដេអូមួយត្រូវបានចែករំលែក បង្ហាញឲ្យឃើញថង់ប្លាស្ទីកជាច្រើន នៅក្នុងប៊ីដុងប្រេងខ្យងយីហោ CHEAV KIM ENG ។
នេះបើតាមគណនីហ្វេសប៊ុក «កូន ខ្លាតូច» បានបង្ហោះវីដេអូ និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជួយស៊ែរចែកគ្នាមើលផង ប្រេងខ្យងមានប្លាស្ទិកនៅក្នុងហ្នឹងជួយស៊ែរបន្តចែកគ្នាអោយដឹងផង!!! ងាប់អស់ហើយខ្មែរអោយតែម៉ាកៗហ្នឹង!!» ។
ទោះយ៉ាងណា ប្រភេទប្រេងខ្យងខាងលើនេះ ដែលគេពុំដឹងថាជាផលិតនៅក្នុងស្រុកខ្មែរ ឬ នៅប្រទេសជិតខាង ត្រូវបានមហាជនមួយចំនួនលើកឡើងតាមការសន្និដ្ឋានថា ករណីនេះអាចជាការធ្វេសប្រហែសមួយ ។
ចុះប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?