ត្បូងឃ្មុំ៖រយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ មានប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ បានរងគ្រោះដោយសារបាតុភូតខ្យល់កន្រ្តាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
របាយការណ៍ពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែឧសភា មានប្រជាពលរដ្ឋចំនួន១៩គ្រួសារ បានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះ របើកដំបូល ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ។
លុះដល់ថ្ងៃទី១០ ខែឧសភា ក៏មានករណីភ្លៀងលាយឡំនឹងខ្យល់កន្រ្ដាក់យ៉ាងខ្លាំង បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ១៥១គ្រួសារ បន្ថែមទៀត ទទួលរងគ្រោះពីបាតុភូតនេះ ។
លោក បញ្ជាក់ថា ប្រជាពលរដ្ឋ ១៧០គ្រួសារ ដែលបានរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ ក្នុងនោះនៅឃុំកោងកាងចំនួន ១៤៧គ្រួសារ ធ្ងន់ធ្ងរ ១០គ្រួសារ បណ្ដាលឱ្យកុមារាចំនួន ២នាក់ រងរបួស, ឃុំកណ្ដោលជ្រុំចំនួន ៦ គ្រួសារ, ឃុំវាលម្លូរចំនួន ៩ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ, ឃុំដូនតីចំនួន ១ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ, ឃុំពពេលចំនួន ៤ គ្រួសារ និងឃុំត្រពាំងផ្លុងចំនួន ៣ គ្រួសារ ធ្ងន់ធ្ងរ ១ គ្រួសារ ។
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះទៅជួបសំណេះសំណាល និងសួរសុខទុក្ខ ៕ CR: cpc-news