ប្រិយមិត្តជ្រាបច្បាស់រួចហើយថា មួយរយះនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងបណ្តាញសង្គមfacebook ដោយសារមានការបែកធ្លាយ videoរបស់លោកអាចារ្យធំដែលវីដេអូនោះមានរូបអាចារ្យធំកំពុងរាំធ្វើអោយមានការចែកចាយពេញបណ្តាញសង្គមfacebook ។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវដែលជាការបែកធ្លាយខាងលេីនេះ គ្រាន់តែជាឈុតក្នុងរឿងអប់រំខ្លីតែប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពី អាចារ្យ ធំ លេីបណ្តាញសង្គមហ្វេសបុក ដោយមានលេីកឡេីងថា”កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ព្រោះលោកចាងហ្វាងបណ្ឌិតអាបេសេ San Buntheoun ក៏សម្ដែងសម មិនចាញ់ អាចារ្យ ធំ ដែរ នៅពេលដែលសង្គមមួយធ្លាក់ចូលក្នុងរបត់បែកស្លុយ”។
ជាមួយគ្នានេះដែរ ក៏មានគណនីហ្វេសប៊ុកផេកឈ្មោះ Phnom Penh Mirror បានមានការបញ្ជាក់ដែរថា៖ «វាមិនដែលម៉ែអាណាពាក់មួកការពារ ចូលក្លឹបទេ គ្រាន់តែមើលក៏ដឹងថាសម្ដែងដែរ តិចទៀតគេបង្ហាញ Behind the sence អ្នកជេរគេគិតខុស និងទទួលបាន អារម្មណ៍រអៀសខ្លួន»។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេូខាងក្រោមនេះ