ការប្រកាសវិលខ្លួនចូលស្រុកវិញរបស់លោកសម រង្សីធ្វើឲ្យមហាជន ចាត់ទុកថាវាលែងជារឿងគួរឲ្យភ្ញាក់ផ្អើលទៀតហើយ ព្រោះថានេះមិនមែនជាលើកទី១ទេ ដែលមានការប្រកាសបែបនេះ។
ថ្មីៗនេះដែរសកម្មជនជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំងមួយនេះ គឺលោក សោភ័ណ ឡារី បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ការវិលត្រឡប់ទៅកម្ពុជាវិញរបស់លោកប្រធានស្តីទី សម រង្ស៊ី អមដំណើរដោយភ្ញៀវជាតិ អន្តរជាតិ និងកងការពារពិសេសរបស់សហរដ្ឋអាមេរិកផងដែរ។ ជួបគ្នាឆាប់ៗនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ យេីងរួមគ្នាផ្លាស់ប្ដូររបបពាលផ្តាច់ការចេញពី កម្ពុជា ។
យ៉ាងណាអ្នកគាំទ្ររបស់អតីតបក្សប្រឆាំងមួយនេះកំពុងតែល្វើយជាបណ្តើរៗហើយ ព្រោះតែមិនទាន់ឃើញមានសកម្មភាពណាមួយធ្វើឲ្យអ្នកគាំទ្រមានជំនឿ និងអាចទុកចិត្តបានថា បក្សប្រឆាំងមួយនេះមានឆន្ទៈពិតប្រាកដក្នុងការផ្លាស់ប្តូររបបនយោបាយដែលខ្លួនធ្លាប់បានទាមទារកន្លងមក៕