ថប់ដង្ហើម គ្រាឃើញយានជំនិះចរាចរណ៍លើផ្លូវ «អនាធិបតេយ្យ» ជ្រុលហួស នារីបរទេសម្នាក់កំពុងទេសចរណ៍នៅវៀតណាម បានស្ទុះចុះមកចាត់ការ… ។
រឿងរ៉ាវគួរឲ្យអៀនខ្មាសនេះកើតឡើងវេលាម៉ោង ១៧ និង ៣០ នាទី ល្ងាចថ្ងៃទី០៩ ខែឧសភា ថ្មីៗនេះ នៅផ្លូវបំបែកមួយនារដ្ឋធានីហាណូយ ។
ពេលនោះ យានជំនិះគ្រប់បែបយ៉ាង នាំគ្នាប្រឹងបោលទៅមុខ លែងរវល់នឹងច្បាប់ទម្លាប់ ។ ប្រហែលជាទ្រាំលែងបាន នារីបរទេសរូបនោះ បានចេញមកធ្វើចរាចរ ។ ចៃដន្យ ពេលនោះ មានរថយន្តទំនើប១គ្រឿងបានវ៉ាគេឯង រំលោភគំនូសចែកផ្លូវ នាងក៏ដើរទៅពាំង មិនឲ្យទៅមុខបាន ។
គេពុំដឹងថា លទ្ធផលនៃ «ទឹកចិត្ត» របស់នារីបរទេសនោះ ទទួលបានយ៉ាងណាទេ ព្រោះ Clip ត្រូវបានបញ្ចប់ត្រឹមណេះ ។
យ៉ាងណា ការខមិនខាងក្រោម Clip និងរូបភាព នៃហេតុការណ៍នេះពិតជាគួរឲ្យខ្មែរយើងដកពិសោធន៍ដែរ ។ ពួកគេថាៈ
– ខ្មាសគេណាស់ ព្រះអើយ! ឯណាទៅមុខមាត់ប្រទេស! អ្នកបញ្ជាយានជំនិះ កុំភ្លេចយក…ខួរក្បាលតាម! ។
– មោទនៈភាពជាតិទាំងមូល ត្រូវបានជបរទេស «ជាន់ឈ្លឺ» យ៉ាងត្រឹមត្រូវ តើនៅមានស្អីនិយាយទៀត ។
– អរគុណនាងៗ ប្រញាប់ទៅស្រុកវិញទៅ កុំឲ្យឃើញរឿងដដែលៗបែបនេះ បណ្តាលឲ្យស្ត្រេសស្លាប់ ។
ចុះខ្មែរយើងវិញ ខណៈពុំត្រឹមរំលោភគំនូសចែកផ្លូវទេ គឺបុកកម្ទេច ឬ រំលោភ «សម្រេច» ផ្លូវរបស់គេទៀតផង ៕ CR: ksn.news