ភ្នំពេញ៖ ក្រុមមន្រ្តីអះអាងថា មេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គម្រាមដល់សន្តិសុខខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ក្រោយពីប្រតិបត្តិការដ៏សកម្មរបស់ខ្លួន។
មន្រ្តីស្នីទស្ថានទូតចិន ប្រចាំកម្ពុជា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅមុននេះបន្តិច អាជ្ញាធរចិន ពិតជាបានចាប់ខ្លួន មេខ្លោងនោះរួមហើយៗ ថែមទាំងបានទទួលចម្លើយសារភាពទៀតផង។
ប្រភពដដែលបន្តថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណងរឺចេតនាអាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េច បានជាវីដេអូ ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នា។ “ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ៕ DapNews
ដោយៈ សយ សុធីតា