មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​អាមេរិក​កំពុង​បើក​ការស៊ើបអង្កេត​ចំពោះ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​ប្រើប្រាស់​ទឹកដី​កម្ពុជា នាំ​ទំនិញ​ផលិត​ក្នុង​ប្រទេស​ចិន​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​មិនបាន​បង់ពន្ធ​នាំចូល​សហរដ្ឋអាមេរិក ដែល​មាន​ចំនួន​រាប់​សែន​ដល់​រាប់​លាន​ដុល្លារ​អាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុប្រធាន​ស្ដីទី​នៃ​ស្ថាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក អេរិន ឆ្វាតជេស (Arend Zwartjes) បាន​ថ្លែងប្រាប់​អាស៊ីសេរី​ថា ទន្ទឹម​នឹង​ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​របស់​ចិន ដែល​គ្របដណ្ដប់​លើសលប់​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា ហានិភ័យ​ជាច្រើន​ក៏​កំពុងតែ​កើតមានឡើង​ផង​ដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​លើក​ឡើង​ថា ក្រុមហ៊ុន​ចិន​ជាច្រើន​បាន​ព្យាយាម​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​នាំចេញ​នូវ​ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​គេចវេះ​ពី​ការ​បង់ពន្ធ​ដល់​អាជ្ញាធរ​អាមេរិក ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អាជ្ញាធរ​អាមេរិក​កំពុង​បើក​ការស៊ើបអង្កេត និង​មាន​វិធានការណ៍​មួយ​ចំនួន​ដល់​ក្រុមហ៊ុន​ចិន​ដែល​បាន​រំលោភច្បាប់​អាមេរិក។ លោក​បន្ត​ថា នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​បើក​ការស៊ើបអង្កេត​ចំនួន​១៤​ករណី​ទៅលើ​ក​ក្រុមហ៊ុន​ចិន​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​ព្យាយាម​គេចវេះ​ពី​ការ​បង់ពន្ធ​ទំនិញ​នាំ​ចូល​ទៅ​អាមេរិក ដោយ​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​ចំណុច​ឆ្លង​កាត់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ថា ក្រុមហ៊ុន​ចិន​ទាំងនេះ បាន​នាំ​ចូល​ទៅ​អាមេរិក​នូវ​ផលិតផល​សម្រេច​ពី​ប្រទេស​ចិន ប៉ុន្តែ​ដាក់​ឈ្មោះថា “​ផលិត​នៅ​ប្រទេស​កម្ពុជា​” ទៅវិញ (Made in Cambodia)៖ «សំរាប់​ប្រទេស​កម្ពុជា​វិញ មាន​ឱកាស​ច្បាស់​ដូចជា​កំណើន​វិនិយោគ​ឬ​កំណើន​នៃ​ការនាំចេញ​របស់​កម្ពុជា ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ផង​ដែរ ក្រុមហ៊ុន​អាច​មាន​បំណង​គេច​ពន្ធគយ ហើយ​នាំចូល​ផលិតផល​ទៅ​ក្នុង​សហរដ្ឋអាមេរិក តាមរយៈ​ការ​ផ្ទេ​ទំនិញ​ពី​នាវា​មួយ​ទៅ​នាវា​មួយ​។ ផ្នែក​គយ​របស់​អាមេរិក បាន​ធ្វើការ​ស៊ើបអង្កេត​រួចហើយ ហើយ​បាន​ពិន័យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដែល​គេច​ការ​បង់​ពន្ធគយ នៅ​ក្នុង​សហរដ្ឋអាមេរិក ដោយ​បាន​បញ្ជូន​ទំនិញ​ឆ្លងតាម​ប្រទេស​កម្ពុជា​សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អេរិន ឆ្វាតជេស បាន​បន្ត​ទៀត​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បាន​ផ្តល់​ឈ្មោះ​ក្រុមហ៊ុន​ចិន​មិនតិច​ជាង ៥​ក្រុមហ៊ុន​ឡើយ ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា ទៅ​ឱ្យ​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​របស់​ខ្លួន ដើម្បី​ស៊ើបអង្កេត​និង​ត្រួតពិនិត្យ​ទៅតាម​ច្បាប់​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​រួមមាន​ការ​ផាក​ពិន័យ​ផ្នែក​រដ្ឋបាល និង​ការ​ដាក់​ពិន័យ​ផ្នែក​ព្រហ្មទណ្ឌ​ជាដើម​។ លោក​បន្ត​ថា ទឹកប្រាក់​ដែល​ក្រុមហ៊ុន​ចិន​ទាំងនោះ បាន​គេចវេះ​ក្នុង​ការ​បង់ពន្ធ​ដល់​អាជ្ញាធរ​អាមេរិក​មាន​ចំនួន​រាប់​សែន រហូតដល់​រាប់​លាន​ដុល្លារ​អាមេរិក ហើយ​ទំនិញ​ដែល​ក្រុម​ចិន​ទាំងនោះ​នាំចូល​មាន​ដូចជា ឈើ​ក្ដារ​សម្រាប់​ធ្វើ​កម្រាល ទំពក់​ដែក​ព្យួរ​ខោអាវ អាស៊ីត​អាម៉ីណូ (Amino Acid) ម្សៅ​អាហារ​ធ្វើ​ពី​ពោត ស្រូវ ឬ​ដំឡូង និង​បំពង់​ដែកថែប​ជាដើម​។ ស្ថានទូត​អាមេរិក មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​ចិន​ទាំង​នោះ​ទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​នាំចូល​ពី​អាមេរិក​ក្នុង​បរិមាណ​តិច តែ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​អាមេរិក​វិញ​ក្នុង​បរិមាណ​ច្រើន គឺ​ក្នុង​តម្លៃ​សរុប​ដល់​ទៅ​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ដោយឡែក​ជាមួយ​ប្រទេស​ចិន​វិញ កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​សរុប​ប្រមាណ​ជាង ៧៥០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​បញ្ជាក់​ពី​រឿង​នេះ​ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៩ ឧសភា​ថា កម្ពុជា​មិន​មាន​ការ​រើសអើង​ដល់​ប្រទេស​ណាមួយ​ដែល​មាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា​ចាត់​ទុក​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​ជា​មិត្ត ដូចនេះ​កម្ពុជា​ចង់បាន​នូវ​កិច្ច​សហប្រតិបត្តិការ និង​ការ​វិនិយោគ​វិស័យ​ពាណិជ្ជកម្ម​និង​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជួយ​ថែរក្សា​នូវ​ស្ថិរភាព​និង​សន្តិភាព​របស់​កម្ពុជា​។ លោក​បន្ត​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​អាមេរិក​ទាក់ទង​និង​ការ​លើកឡើង​ដែល​ថា មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ទៅកាន់​សហរដ្ឋអាមេរិក ដោយ​រំលោភច្បាប់​ពន្ធដារ​សហ​រដ្ឋ​អាមេរិក។ លោក​បាន​ហៅ​អំពើ​ទាំងនោះ​ថា ជា​បទឧក្រិដ្ឋ​ហើយ​កម្ពុជា​មិន​បាន​ចូលរួម​ពាក់ព័ន្ធ​នោះ​ទេ៖ «នៅ​ក្នុង​គោល​ការណ៍​ច្បាស់លាស់​របស់​កម្ពុជា យើង​មិន​ចូលរួម​ក្នុង​អំពើ​ថោកទាប និង​ការបោកប្រាស់​នោះ​ទេ យើង​គោរព​នូវ​គោល​ការណ៍​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ដទៃ​ទៀត រាប់ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ​។ ហើយ​សូម​បញ្ជាក់​ថា​យើង​ស្វាគមន៍​ចំពោះ​ការ​ស៊ើប​អង្កេត​នូវ​ក្រុមហ៊ុន​ណា​ដែល​លួចលាក់ បញ្ចេញ​ទំនិញ​មិនបាន​ផលិត​នៅ​កម្ពុជា ហើយ​បិទ​ផ្លា​កម្ពុជា ដើម្បី​នាំចូល​ទៅ​ប្រទេស​ដទៃ​ទៀត​ហ្នឹង គឺជា​អំពើ​ឧក្រិដ្ឋ។ កម្ពុជា​មើល​ឃើញ​សហរដ្ឋអាមេរិក​ជា​មិត្ត​។ យើង​មើល​ឃើញ​ប្រទេស​ចិន​ក៏​ជា​មិត្ត​ដែរ ដូច្នេះ​កម្ពុជា​ចង់បាន​នូវ​កិច្ច​សហប្រតិបត្តិការ ដែល​បង្កើន​ទំនាក់ទំនង​ល្អ​ក្នុង​វិស័យ​ពាណិជ្ជកម្ម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ម៉ៃខល ញូបៀល (Michael Newbill) បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ពិភាក្សា​មួយ​ស្ដីពី​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ដើមខែ​មេសា​កន្លង​ទៅ ដោយ​បញ្ជាក់​ថា អស់​រយៈពេល​ជាង ៧០​ឆ្នាំ​មកនេះ សហរដ្ឋអាមេរិក បាន​ដើរតួ​ជា​មេដឹកនាំ​លើ​ពិភពលោក សម្រាប់​ពាណិជ្ជកម្ម​ដោយ​សេរី ស្មើភាព ហើយ​អាមេរិក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើកចំហ​មួយ​នៅ​លើ​ពិភពលោក ។ លោក ម៉ៃខល ញូបៀល ក៏បាន​លើកឡើង​ផង​ដែរ​ថា ចាប់​តាំង​ពី​ប្រទេស​ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០១ មក ប្រទេស​ចិន​មិនបាន​គោរព និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ធ្វើ​ឱ្យ​ប្រទេស​ចិន​គេង​ចំណេញ​នូវ​ផលប្រយោជន៍​ជាច្រើន​ក្នុង​វិស័យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ ទោះជា​យ៉ាង​នេះ​ក្តី​លោក​ថា​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​នៅតែ​រឹងមាំ និង​នៅតែ​នាំ​មុខ​គេ​លើ​ពិភពលោក​ក្នុង​វិស័យ​ជាច្រើន ហើយ​អាមេរិក​នឹង​នៅតែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដោយ​បើកចំហ តម្លាភាព ការ​គោរព​ច្បាប់ និង​ប្រើ​វិធីសាស្ត្រ​ផ្អែក​តាម​ទីផ្សារ ដើម្បី​ធានា​និង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា បាន​បង្ហោះ​សារ​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​លើកឡើង​ថា ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ សារ​របស់​ស្ថានទូត​បន្ត​ទៀត​ថា ទំនិញ​ប្រមាណ ៨៧% គឺ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះ​ទេ​។ សារ​របស់​ស្ថាន​ទូ​អាមេរិក​ក៏បាន​បញ្ជាក់​ផង​ដែរ​​ថា ប្រទេស​កម្ពុជា​បាន​ងាក​ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​និង​លក្ខណៈ​ចម្រុះ ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ការពឹងផ្អែក​ខ្លាំង​ទៅលើ​ប្រទេស​ចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ស្ថានទូត​អាមេរិក​បង្ហោះ​សារ​របស់​ខ្លូន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មេសា ដោយ​និយាយ​មិន​ចំ​ឈ្មោះ​ហើយ​ដាក់​ផ្លែផ្កា​ឱ្យ​អាមេរិក​ថា ជា​អ្នក​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ទៅវិញ​។ លោក ខៀវ កញារីទ្ធ​បាន​លើកឡើង​នៅ​ក្នុង​សារ​នោះ​ថា ប្រហែល​មានតែ​នៅ​ស្រុក​ខ្មែរ​ទេ ដែល​ស្ថានទូត​មួយ​បញ្ចេញ​ដំណឹង​ក្លែងបន្លំ (Fake News) វាយប្រហារ​ប្រទេស​ម្ចាស់ផ្ទះ​ផង វាយប្រហារ​ប្រទេស​មួយទៀត​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ស្ថានទូត​ជាមួយ​ផង។ លោក ខៀវ កាញារីទ្ធ បន្ត​ទៀត​ថា កម្ពុជា​មានតែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហរដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះតែ​ភាព​អគតិ​របស់​ខ្លួន​ទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗ​បន្ទាប់ពី​លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​សារ​ដៀមដាម​ឱ្យ​ស្ថានទូត​អាមេរិក ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​បង្ហោះ​សារ​ឆ្លើយតប​នឹង​ស្ថានទូត​អាមេរិក​ផង​ដែរ ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មានការ​ប្រុងប្រយ័ត្ន ព្រោះ​សហរដ្ឋអាមេរិក​កំពុងតែ​បង្ក​បញ្ហា​ម្តង​ទៀត​ជាមួយ​ប្រទេស​ចិន ទាក់ទង​និង​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។ ក្នុង​ន័យ​ហាក់​ដូចជា​ទទួលស្គាល់​ការពិត​របស់​ខ្លួន សារ​របស់​ប្រទេស​ចិន​បន្ត​ថា វា​គឺជា​រឿង​ធម្មតា​ទេ ព្រោះ​នៅ​ក្នុង​ពិភព​នៃ​សកលភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែងតែ​ធ្វើដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី។ សារ​របស់​ស្ថានទូត​ចិន​ក៏បាន​ដាក់​ផ្លែផ្កា​ឱ្យ​អាមេរិក​ដោយ​លើក​ជា​សំណួរ​ថា តើ​អាមេរិក​បាន​ជួយ​អ្វីខ្លះ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​កសាង​ហេដ្ឋារចនា​ផ្លូវថ្នល់​និង​វិស័យ​ថាមពល​អគ្គិសនី​ជាដើម នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ធំៗ ឬ highway នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន ចំនួន​៣១​ខ្សែ និង​បាន​សាងសង់​ស្ពាន​ចំនួន ៨ ដែល​មាន​ប្រវែង​សរុប​ទាំងអស់​ជាង ៣.០០០​គីឡូម៉ែត្រ​។ ចិន​ក៏បាន​លើក​ពី​គុណ​សម្បតិ្ត​របស់​ខ្លួន​ផង​ដែរ ដែល​បាន​ជួយ​កសាង​ស្ថានីយ​វារីអគ្គិសនី​នៅ​កម្ពុជា ដែល​ស្មើនឹង ៨០%​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​សរុប​ទាំងអស់​នៅ​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មិន​បរិយាយ​អ្វី​ច្រើន កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ស្ថានទូត​អាមេរិក​ក៏បាន​បង្ហោះ​សារ​ខ្លី​មួយទៀត​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​លើកឡើង​ថា ២​ឆ្នាំ​ក្រោយពី​ក្រុមហ៊ុន​សំណង់​រដ្ឋ​របស់​ប្រទេស​ចិន​បាន​សង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​នៅ​ប្រទេស អេក្វាឌ័រ (Ecuador) ទំនប់​នេះ​ដូចជា​គ្មាន​ដំណើរការ​សោះ​។ សំណង់​គ្មាន​គុណភាព ហើយ​ការសាងសង់​គ្មាន​ស្តង់ដារ​សុវត្ថិភាព មាន​ន័យថា កសិករ​នៅ​ផ្នែក​ខាងក្រោម​ត្រូវ​ទទួលរង​ការ​ជន់​លិច​ជា​ញឹកញាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជបណ្ឌិត​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​មួយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រៀបចំ​កិច្ចពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ស្តីពី​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ស្ថានទូត​អាមេរិក និង​ស្ថានទូត​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក សុខ ទូច ដែល​ជា​ប្រធាន​ស្ថាប័ន​មួយ​នេះ​លើកឡើង​ស្រដៀង​គ្នា​នឹង​សារ​របស់​ស្ថានទូត​ចិន​ដែរ ថា​អាមេរិក​អាមេរិក​គួរ​តែ​សាងសង់​ស្ពាន ឬ​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ ដើម្បី​ប្រៀបធៀប​ជាមួយ​ប្រទេស​ចិន​។ លោក​និយាយ​បង្អាប់​គុណភាព​ផ្លូវ​ដែល​សង់​ដោយ​អាមេរិក មិនល្អ​ដូច​ផ្លូវ ស្ពាន និង​សំណង់​ដែល​សាងសង់​ដោយ​ប្រទេស​មហាមិត្ត​ចិន​នោះ​ទេ៖ «ពីមុន​ផ្លូវ​របស់​អាមេរិក​ល្អ​ជាងគេ​។ អាច​ចិន​នៅ​ពេល​ខាងមុខ ធ្វើ​ទន្ទឹម​នឹង​ផ្លូវ​របស់​អាមេរិក ហើយ​ហាយវ៉េ​ល្បឿន​លឿន​។ អ៊ីចឹង​ទេ គួរ​ណាស់​អាមេរិក ត្រូវ​ធ្វើ​ស្ពាន​មួយ​ឱ្យ​ល្អ ឬក៏​ស្កា​យ​វ៉េ ឬក៏​ហាយវ៉េ ខ្ញុំ​ជឿជាក់​ថា​ពេលនោះ​មានការ​ប្រៀបធៀប។ ទសវត្ស​ទី​៦០ ផ្លូវ​របស់​អាមេរិក​ល្អ ប៉ុន្តែ​២០១៩​និង​២០២០ ផ្លូវ​ចិន​ល្អ​ហើយ​អាមេរិក អត់​អាច​ប្រៀបផ្ទឹម​បានទេ ហើយ​សំណង់​ក៏​ដូចគ្នា​ដែរ»។

ក្រុម​អ្នកវិភាគ និង​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ បាន​លើកឡើង​ថា ការពឹងផ្អែក​ហួសហេតុ​ពេក​តែ​ទៅលើ​មហាអំណាច​ចិន​តែមួយ អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​វ័ណ្ឌក​ជាមួយ​ចិន ដែល​អាច​ធ្វើ​ឱ្យ​ចិន​អាច​ដាក់​អាណានិគម​សម័យថ្មី​នៅ​កម្ពុជា​បាន។

ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា របៀប​វិនិយោគ​និង​ការ​ឱ្យ​លុយ​ខ្ចី​របស់​ចិន​ទៅកាន់​ប្រទេស​ក្រីក្រ​មួយ​ចំនួន បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ព្រោះ​ដោយសារ​ការ​ខ្វះ​តម្លាភាព ការ​គោរព​សិទ្ធិមនុស្ស និង​ខ្វះ​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុង​ការ​ពិនិត្យមើល​នូវ​គ្រោង​ទាំងនោះ​។ លោក​ស្នើ​ឱ្យ​កម្ពុជា​មានការ​ប្រុងប្រយ័ត្ន ហើយ​ត្រូវ​ស្ដារ​ឡើងវិញ​នូវ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​អាច​មាន​ប្រៀប​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ស៊ី​ជាមួយ​បណ្ដា​ប្រទេស​នានា ដែល​ក្នុង​នោះ​រួម​ជាមួយ​ប្រទេស​ចិន​ផង​ដែរ៖ «យក​ប្រទេស​យើង​អាស្រ័យ​តែ​ប្រទេស​ចិន អាហ្នឹង​ជា​បញ្ហា​ធំ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ប្រទេស​យើង​ជួប​ហានិភ័យ​នៃ​វិបត្តិ​សេដ្ឋកិច្ច វិបត្តិ​ពាណិជ្ជ​ដែល​អាច​កើតមាន បើ​សិន​ការ​រកស៊ី​យើង​វា​អាស្រ័យ​ទៅ​ប្រទេស​មួយ ក្រុម​មួយ អាហ្នឹង​វា​ជួប​បញ្ហា ឧទាហរណ៍​ប្រទេស​ចិន​មាន​វិបត្តិ​សេដ្ឋកិច្ច យើង​​នឹង​ធ្លាក់​ដែរ ដោយសារតែ​យើង​អត់​អាច​មាន​ការ​រកស៊ី​ចម្រុះ​អ៊ីចឹង យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់។

ដោយឡែក​លោក ឯម សុវណ្ណារ៉ា អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ បាន​ឱ្យ​ដឹង​ថា អ្វី​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លើកឡើង ស្ដីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​ចិន​កំពុង​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ការ​ពិត​និង​កំពុង​កើតមានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​វិនិយោគ​របស់​ចិន​ក៏ដូចជា​ការ​កសាង​ផ្លូវ ស្ពាន និង​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព​និង​គ្មាន​ការ​ដឹង​លឺ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៖ «អ្វី​ដែល​សហរដ្ឋអាមេរិក​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​និង​ជំនួញ​ពាណិជ្ជកម្ម​កម្ពុជា​ចិន ហើយ​លើក​ទីផ្សារ​ដែល​ទំនិញ​ចិន​ចូល​ទីផ្សារ​កម្ពុជា​រហូតដល់​៨៧​ភាគរយ​។ វា​ជា​ទិន្នន័យ​មួយ​ដែល​អាច​ទទួល​យក​បាន វា​កើតឡើង​អ៊ីចឹង​មែន។ ត្រូវ​មានការ​ដេញថ្លៃ មានការ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​លឺ គ្មាន​ការ​លាក់លៀម ស្មើភាព​គ្នា​ដល់​អ្នក​វិនិយោគ​ផ្សេងៗ​ដើម្បី​មក​ប្រកួតប្រជែង​។ ឧទាហរណ៍​ថា ចិន​មក​វិនិយោគ​កសាង​ផ្លូវ កសាង​ស្ពាន ឬក៏​វារីអគ្គិសនី​មួយ​ចំនួន​អីចឹង អាហ្នឹង​យើង​អត់​មាន​ឱ្យ​ប្រជាពលរដ្ឋ​យើង​ដឹង​លឺ​ទាំងអស់​គ្នា​ទេ។

ជុំវិញ​ក្រុមហ៊ុន​ចិន​ដែល​រង​ការ​ចោទប្រកាន់​ថា បន្លំ​យក​ទំនិញ​មក​កម្ពុជា​ដើម្បី​បន្លំ​ពន្ធ​អាមេរិក​នោះ លោក អេរិន ឆ្វាតចេះ (Arend Zwartjes) បាន​បញ្ជាក់​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋអាមេរិក កំពុង​ទាក់ទង​ជាប្រចាំ និង​ធ្វើ​ការងារ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត​និង​វែកមុខ​រក​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដែល​បាន​កេង​ប្រវ័ញ្ច​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​អាមេរិក មាន​វិធីសាស្ត្រ​ជាច្រើន​ក្នុង​ការ​តាមដាន​និង​វែកមុខ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ហើយ​ក្នុង​ករណី​ចាំបាច់​អាច​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ការ​ដាក់​ពិន័យ​និង​បញ្ឈប់​ជាបន្ទាន់​នូវ​ក្រុមហ៊ុន​ចិន​ទាំងនោះ ក្នុង​ការ​ផ្ទរ​ទំនិញ​របស់​ខ្លួន​តាម​នាវា ក្នុង​ដែនទឹក​កម្ពុជា ហើយ​ធ្វើការ​ជាមួយ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ដើម្បី​រាំង​ខ្ទប់​នូវ​សកម្មភាព​ខុសច្បាប់​ទាំងនេះ។ លោក​បន្ត​ទៀត​ថា ខុស​ពី​ក្រុមហ៊ុន​ចិន ក្រុមហ៊ុន​អាមេរិក​ដែល​មក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លាភាព ជួយ​បណ្ដុះបណ្ដាល​ពលរដ្ឋ​កម្ពុជា​ហើយ​ជួល​ពួកគេ​ឱ្យ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​របស់​ខ្លួន ដោយ​មិន​យក​បុគ្គលិក​ពី​ប្រទេស​របស់​ខ្លួន​ដូច​ក្រុមហ៊ុន​ចិន​នោះ​ឡើយ​។ លោក​លើកឡើង​ផង​ដែរ​ថា ការ​វិនិយោគ​ក្នុង​វិស័យ​សាងសង់​ផ្លូវជាតិ និង​ស្ពាន​របស់​ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​ចិន​កាន់តែ​ច្រើន​ឡើងៗ ហើយ​ការបំផ្លាញ​បរិស្ថាន​ក៏​មាន​ចំនួន​កាន់តែ​ធំ ដែល​កម្ពុជា​គួរ​តែ​ពិនិត្យ​មើល​ដើម្បី​ធ្វើ​ឱ្យ​មាន​តម្លាភាព ហើយ​វាយតម្លៃ​ដោយ​ម៉ត់ចត់​ដើម្បី​ធានា​ថា ការ​វិនិយោគ​របស់​ចិន​ទាំងនោះ​ពិតជា​បាន​ផ្ដល់​ផល​ប្រយោជន៍​ដោយ​ពិតប្រាកដ​ដល់​ពលរដ្ឋ​និង​ប្រទេស​កម្ពុជា៕RFA