ព្រះសីហនុ៖នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចក្រុមទី៤៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នគរបាល បញ្ជាក់នៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នេះ ថា កម្លាំងផែនព្រហ្មទណ្ឌជិះម៉ូតូល្បាតក៏បានប្រទះឃើញជនជាតិចិនម្នាក់ កំពុងជិះម៉ូតូ មើលទៅគួរឲ្យសង្ស័យបានឃាត់សួរនាំ ពិនិត្យម៉ូតូនិងឈានទៅឆែកផ្ទះជួលស្នាក់នៅ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ZHANG HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិក ហាងម៉ាស្សា ។
ដកហូតបានវត្ថុតាង ម៉ូតូមួយគ្រឿង ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន៣២កញ្ចប់តូច , ថ្នាំញៀនម៉ាក WY ៣២គ្រាប់ , បារីសង្ស័យមានសារធាតុញៀន១០ដើម , ទូរស័ព្ទដៃមួយគ្រឿង លាក់ទុកក្រោមកែបម៉ូតូ , ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ៣កញ្ចប់ធំ , ជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមច្បាប់ ៕ ប្រភព: cpc-news