ពិតជាគួរឲ្យហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានការទាស់សម្ដីគ្នារវាងអ្នកដំណើរវ័យជ្រេម្នាក់ ដែលបានអ៊ួតប្រាប់ជាទាហ៊ាន ជាមួយប៉ូលិសចរាចរម្នាក់ នៅខាងមុខខ្លោងទ្វារវត្តទឹកថ្លា រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ ។
បើយោងតាមប្រភពរូបភាព និងវីដេអូ អមជាមួយសំណេររបស់មន្ត្រីប៉ូលិសដដែលបង្ហោះ បានសរសេរមានខ្លឹមសារថា៖ «អសីលធ៌ម ខាងនគរបាលចរាចរសំរួលចរាចរឃាត់ទិសខាងគាត់អោយឈប់សិន ដេីម្បីអោយទិសម្ខាងទៀតទៅតាមអទិភាព តែគាត់មិនឈប់រួចហេីយក៍… ចេញសុទ្ធតែ..ជីវិតម្នាក់មួយ… ចង់សាកមួយទាហាន..ក្បាលហែង… ហែងមានលុយ..ម្រ៉ាយ… ខ្ញុំ៖ ឆុយ… អត់យល់..ទប់ចិត្ត… ខ្ជិលនិយាយច្រេីន… Shareមួយចុះអោយបានដល់មេគាត់ផង។ វីដេអូមិនកាត់ មិនត។ ថ្ងៃអាទិត្យទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០:៥០ព្រឹក។» ។
យ៉ាងណាយើងមិនអាចដឹងបានថា នរណាម្នាក់ខុស ឫត្រូវឡើយ ប៉ុន្តែក្នុងនាមជាខ្មែរដូចគ្នា ជាពិសេសសុទ្ធតែជាមនុស្ស មានមុខតំណែងរដ្ឋ សូមនិយាយដោះស្រាយគ្នាដោយសន្តិវិធី ជៀសវៀងប្រើពាក្យអសុរសបែបនេះ ៕