(ពោធិ៍សាត់)៖ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់ជិះកង់មកពីស៊ីការអ្នកភូមិខាង ជើងផ្ទះ ស្រវឹងជិះធ្លាក់ពីលើផ្លូវចូលមាត់លូ ថប់ដង្ហើមស្លាប់ នៅចំណុចលូព្រំប្រទល់ភូមិ ខ្នាចរមាស ឃុំបឹងខ្នារ និងភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ ណុប សារ៉ន ភេទប្រុស អាយុ៥៨ឆ្នាំ មានទីលំនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សន្និដ្ឋានពីក្រុមគ្រួសារជនរងគ្រោះ នាល្ងាចថ្ងៃកើតហេតុ ប្តីរបស់គាត់បានមកស៊ីការអ្នកភូមិ នៅខាងជើងផ្ទះ ពេលត្រឡប់មកវិញទំនងជាគាត់ស្រវឹងស្រាជោគ ទើបជិះកង់ធ្លាក់ផ្លូវខាងជើងផ្ទះ ប្រមាណ១០០ម៉ែត្រ ចូលមាត់លូមានទឹកបន្តិចបន្តួច បណ្តាលឲ្យថប់ថង្ហើមស្លាប់តែម្តង។
លុះព្រឹកឡើងសមត្ថកិច្ចបានទទួលព័ត៌មាន បានចុះពិនិត្យ និងកោសល្យវិច្ច័យភ្លាមៗ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយជិះកង់ធ្លាក់ពីផ្លូវខ្លួនឯង ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
ប្រភព: facebook