ខេត្តព្រះសីហនុ ៖ ក្រោយពីករណីឆ្លងជំងឺកូវីដ-១៩ច្រើនឡើងៗ និងមានសារសំឡេងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១
កម្លាំងគណៈបញ្ជាការឯភាពស្រុកព្រៃនប់ ចុះតាមគោលដៅត្រួតពិនិត្យច្រកចេញ-ចូលខេត្តព្រះសីហនុ គោលដៅផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចំណុចត្រពាំងរពៅព្រំប្រទល់ខេត្តព្រះសីហនុ-ខេត្តកំពត។
កម្លាំងគណៈបញ្ជាការឯភាពស្រុកព្រៃនប់ បានត្រួតពិនិត្យចំនួន៤ចំណុចជាមុន ដើម្បីឲ្យយានយន្ត និងមនុស្សអាចចេញ-ចូល ក្នុងទឹកដីខេត្តព្រះសីហនុ ដោយទី១-ចំពោះរថយន្តដឹកទំនិញឲ្យចេញ-ចូលធម្មតា ប៉ុន្តែត្រូវជិះតែគ្នា២នាក់ និងធ្វើការវាស់កម្តៅ ។
ទី២-ចំពោះកម្មករ ឲ្យយចេញចូលធម្មតា តែត្រូវត្រួតពិនិត្យឯកសារឆ្លងកាត់ និងវាស់កម្តៅ ។ ទី៣-ចំពោះអ្នកជំងឺ ដែលត្រូវឆ្លងកាត់ទៅពិនិត្យ និងព្យាបាលជំងឺនៅខេត្តកំពត
ត្រូវពិនិត្យលើលិខិតបញ្ជាក់របស់ពេទ្យ និងរាយការណ៍ជូនលោកអភិបាលស្រុក ដើម្បីលោករាយការណ៍បន្តទៅមន្ទីរសុខាភិបាល ពិនិត្យលើលិខិតបទដ្ឋាននោះ ។
និងទី៤-រាល់ការអនុញ្ញាត ឲ្យឆ្លងកាត់ គឺសម្រេច ពីលោកអភិបាលស្រុកម្នាក់គត់ ដែលជាប្រធានគណ:បញ្ជាការឯកភាពស្រុក៕