នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា កម្ពុជាមានថ្ងៃឈប់សម្រាក ច្រើនជាងបណ្តាប្រទេសដទៃទៀត ដូច្នេះនឹងត្រូវតែកាត់បន្ថយខ្លះ ដើម្បីលើកកម្ពស់ផលិតភាពការងារ។

លោកនាយករដ្ឋមន្រ្តី បានអោយដឹងថា កម្ពុជានឹងកាត់ថ្ងៃឈប់សម្រាកចោល ៧ថ្ងៃ ប៉ុន្តែមិនបានបញ្ជាក់ថា ថ្ងៃបុណ្យអ្វីខ្លះនោះទេ ដោយគ្រាន់តែបង្ហើបថា ថ្ងៃចម្រើនព្រះជន្មព្រះមហាក្សត្រ ដែលធ្លាប់ឈប់សម្រាក៣ថ្ងៃ នឹងត្រូវកាត់បន្ថយឲ្យនៅសល់តែ១ថ្ងៃប៉ុណ្ណោះ ឯ២ថ្ងៃទៀត នឹងត្រូវលុបចោល។

សូមជម្រាបផងដែរថា ប្រទេសកម្ពុជាបានឈរលំដាប់ទី១ ក្នុងពិភពលោក ជាប្រទេសដែលមានថ្ងៃឈប់សម្រាកច្រើនជាងគេ ដែលមានថ្ងៃសម្រាកដល់ទៅ ២៨ថ្ងៃ ខណៈដែលប្រទេសស្រីលង្កា ជាប់លេខ២ ដែលថ្ងៃឈប់សម្រាក ២៥ថ្ងៃ។