គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ កំពូលតារាចម្រៀងខេមរៈ សិរីមន្ត បានបណ្ដុះបណ្ដាល ដុសខាត់ ជ្រោមជ្រែង ក្មួយស្រីរបស់ខ្លួន២នាក់ ឲ្យដើរតាមគន្លងរបស់លោក ដោយចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការចេញបទចម្រៀង និងការសម្ដែងMVនោះ។
ក្រោយពីចេញបទចម្រៀង និងសម្ដែងMVបាន១បទប៉ុណ្ណោះ ស្រាប់តែក្មួយទាំងទ្វេ របស់តារាចម្រៀងរូបនេះ ត្រូវបានសម្អាងការមួយផ្ដល់កិត្តិយសឲ្យថតស្ពត បង្ហាញសម្លៀកបំពាក់សម្អាងការ ធ្វើឲ្យរូបលោករំភើប ក៏បង្ហោះសារសរសើរក្មួយស្រីរបស់លោកទៀតផង។
ដោយឡែក នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កំពូលតារាចម្រៀង មានដើមកំណើតពីខេត្តកំពង់ចាមរូបនេះ បានថតវីដេអូទីកតុកសម្ដែងបទថ្មីរបស់ខ្លួន មានចំណងជើងថា «ក្រមុំឥឡូវចាស់ៗម្ល៉េះ» ហើយយកមកបង្ហោះបន្តក្នុងផេក ដោយដាក់Captionថា «ឌឺណាស់ម្នាក់នឹង តែខ្ជូតសា ហាវ» ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង។
ការចាប់អារម្មណ៍នេះ ដោយហេតុថា ក្មួយរបស់លោកខេមរៈ សិរីមន្ត ស្អាតពេក ហើយថែមទាំងគួរឲ្យស្រឡាញ់ទៀតផង រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានប្ដូរពីហៅលោកខេមរៈ សិរីមន្ត ថាជា អាយដល ទៅជាពូសិរីមន្តវិញម្ដង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖