ពិតជាហួសចិត្ត គ្រាឃើញក្រុម «ជួបបុក» ។ មុននេះ គេបែងចែកគន្លងផ្លូវ ហើយព្រមទាំងគូសគំនូសរូបភាពប្រាប់ នៅតែទទឹងទិស ដល់ជួបគ្រោះថ្នាក់ថាមកពីអ្នកធ្វើ! ដល់គេដាក់បង្គោលជ័របន្តបុកបែកទៀត ។
ឥឡូវ ប្រហែលជប៉ុនគិតថា ដាក់ស៊ីម៉ង់ឲ្យវាមាំ តែពុំនឹកស្មានដល់ថា វាដួលទៀត (ពុំដឹងថា អ្នកបុកនោះយ៉ាងណាទេ) ។
ចុងក្រោយ មានតែសុំយោបល់ល្អៗ ដើម្បីកាត់បន្ថយកុំឲ្យបងប្អូនជប៉ុនគាត់ស្ត្រេស រត់ទៅ…ស្រុកវិញ ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ «Chenda Sereyvuth» បានបង្ហោះរូបភាពទាំងនេះ និងសរសេររៀបរាប់ដ៏ហួសចិត្តថា៖ «លើកនេះវីវហើយសូម្បីតែថ្មក៏បុកដែរ ក្រុមការងារសាងសង់ស្ពានមិត្តភាពកម្ពុជា ជប៉ុន ហួសចិត្តនឹងទង្វើមិនគោរពច្បាប់ចរាចរណ៍ របស់ប្រជាជនមួយចំនួនដែលធ្វើដំណើរនៅលើដងផ្លូវ
ក្រោយជិះបុករនាំង លោកបានសរសេរថា មិននឹកស្មានដល់ថ្នាក់នេះទេ ដោយសាអ្នកឯងប៉ុន្មាននាក់ធ្វើឲបរទេសមើលងាយខ្មែរណាស់មានដឹងទេ? ដល់ចឹងពេកទៅគេលែងហៅថាជាមនុស្សហើយ ល្មមចេះគិត នឹងស្វែងយល់ខ្លះហើយ។» ៕