ត្បូងឃ្មុំ៖ផ្ទះប្រជាពលរដ្ឋជាច្រេីនខ្នងត្រូវបានខូចខាត ដោយសារបាតុភូតភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោងប្រហែល៤៖០០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
របាយការណ៍ពីសមត្ថកិច្ច បានអោយដឹងថា មានបាតុភូតភ្លៀងលាយឡំនឹងខ្យល់កន្រ្តាក់ បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន ៦២ខ្នងរងការខូចខាត និងមានកុមារាម្នាក់អាយុ២ឆ្នាំបានរងរបួស ។
របាយការណ៍ដដែល បញ្ជាក់ថា ផ្ទះចំនួន៦២ខ្នងដែលរងការខូចខាត ក្នុងនោះមានផ្ទះនៅភូមិឡនិងភូមិត្រពាំងខ្យងចំនួន ៥៨ខ្នង រងការខូចខាតខ្លាំងជាងគេ ។
គួរជម្រាបថា កុមារាដែលរងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម ។
សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់និងគ្រប់ពេលវេលាចំពោះបាតុភូតធម្មជាតិនេះ ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងរងនូវបាតុភូតធម្មជាតិជាញឹកញាប់ ៕ CR: cpc