តារាចម្រៀងរ៉េប លោក ជី ដេវិត កាលពីពេលកន្លងទៅ លោកធ្លាប់បានប្រកាសតាមទំព័រហ្វេសបុករបស់លោកថា លោកនឹងចេញបទចម្រៀងថ្មីមួយបទជាមួយនឹងតារាចម្រៀងរ៉េបជើងចាស់ ពូ ឃ្លាំង ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក បានរង់ចាំយ៉ាងអន្ទះសារនៅបទចម្រៀងថ្មីមួយបទនោះ។ ក្នុងនោះ ងួន ចាន់ដេវីត បានបង្ហោះសារថា «ការទន្ទឹងរយៈពេលជាង ១០ ឆ្នាំ របស់ខ្ញុំបានមកដល់ហើយ ។
It’sgonna be hot ជាងផ្ទះអ្នកដាច់ភ្លើងទៅទៀត» ។ ក្នុងនោះក៏មានហ្វេនៗជាច្រើនបានសម្តែងការរីករាយ ព្រោះបានស្តាប់បទជាស្នាដៃរបស់តារាចម្រៀងរ៉េបទាំងពីរ ដោយម្នាក់ៗលើកឡើងថា នឹងរង់ចាំស្តាប់បទថ្មីនេះរបស់ ងួន ចាន់ ដេវីត និង ពូឃ្លាំង ។
ដោយឡែកបទមុននេះបន្តិច បទដែលអ្នកគាំទ្ររបស់លោកទន្ទឹមរង់ចាំនោះបានចេញaudio Lyric ផ្លុវការណ៍ហើយ ដែលបទនោះមានចំណងជើងថា “អត់ប្រយោជន៍” នេះអាចចាត់ទុកថាជាលើកទី១មួយហើយ ដែលម្ចាសបទ”រាំញីកែងជើង” ចាប់ដៃគូច្រៀងជាមួយនឹងតារារ៉េបដ៏ពេញនិយម ពូឃ្លាំង
បទនេះក៏រំពឹងថានឹងទទួលបានគាំទ្រខ្លាំងផងដែរ ដោយសារតែវត្តមានអ្នកទាំងពីរ សុទ្ធតែមហាជនបានទទួលស្គាល់ពីសមត្ថភាព កេរ្តិ៍ឈ្មោះ និងស្នាដៃកន្លងមកហើយ ។ ចង់ដឹងយ៉ាងថាពិរោះយ៉ាងណានោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ CR: chomnar