ភ្នំពេញ ៖ នារីរងគ្រោះម្នាក់ ស្រែកយំទាំងកណ្តាលយប់ កេីតទុក្ខមិនសុខចិត្ត ក្រោយពីបុរសម្នាក់ ធ្វេីសកម្មភាពចាប់រំលោភរូបនាង រហូតបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកសួរនាំ នៅចំណុចម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ចមូលដ្ឋាន បានធ្វេីការសួរនាំដំណេីររឿងហេតុហេីយ ក៏ឌុបនារីរងគ្រោះ តាមម៉ូតូនាំទៅស្នាក់ការប៉ុស្តិ៍ស្រះចក ដេីម្បីទទួលពាក្យបណ្ដឹង ដោយរូបនាងបានស្នេីសុំអោយបងៗកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្រះច្រក នៃអធិការដ្ឋានខណ្ឌដូនពេញ ធ្វេីការស្រាវជ្រាវ និងជួយតាមចាប់ជនខាងលេីនេះ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ផង ។
នារីរងគ្រោះមានឈ្មោះថា ៖ អសណ អាយុ២៩ឆ្នាំ មុខរបរជាងអ៊ុតសក់ បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនបានស្គាល់មិត្តភ័ក្ដ្រស្រីម្នាក់ទៀតទើបតែរយះពេល៣ខែតែប៉ុណ្ណោះខណៈមុនពេលដែលកើតហេតុវេលាម៉ោង៩យប់ក៏មិត្តភ័ក្រគាត់ជិះម៉ូតូកង់បីឥណ្ទមកយកជនរងគ្រោះទៅញ្ញាំអីនៅខាងត្រោយម្ខាង ។
លុះពេលដែលញ្ញាំអីរួចក៏បន្តទៅច្រៀងខារ៉ាអូខេបន្តនៅម្តុំជ្រោយចង្វារខណៈដែលច្រៀងចប់រូចជនសង្ស័យម្នាក់ប្រុសបានប្រើល្បិចជូនជនរងគ្រោះទៅផ្ទះដោយនិយាយថាផ្ទះក្បែរគ្នា ដោយខ្លួន(ជនរងគ្រោះ)មិនមានម៉ូតូជិះផងនោះក៏ព្រមទៅជាមួយរួចក៏ជិះម៉ូតូមួយគ្រឿងហុងដាស្តុបពីពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1HL-5880
ដែលជាម៉ូតូរបស់ជនល្មោភកាមហើយបានជិះចូលក្នុងផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្លូវទំនប់៧០រួចបានចាប់ខាងស្រីបង្ខំមិនបានសម្រេចជនរងគ្រោះបា នស្រែកបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ហើយជនរងគ្រោះរត់ចេញក្រៅត្រូវបានជនសង្ស័យតាមលួងលោមអោយជិះម៉ូតូជាមួយរួចដឹក ចេញទៅម្តុំដីឡូមួយកន្លែងនៅក្នុងប្លុកបឹងកក់រួចធ្វើសកម្មភាព
ចាប់រំលោភបានម្តងដោយប្រើអំពើហឹង្សា ទះកំភ្លៀងចំនួនមួយកំភ្លៀងហើយធ្វើសកម្មភាពចាប់ផ្តួលនាងទៅដីនិងធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចតែម្តង ក្រោយធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចរួចមកជនសង្ស័យបានដឹកជនរងគ្រោះយកទៅទំលាក់ចោលនៅម្តុំDNទើបបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ។