តារាចម្រៀងស្រីប្រចំារស្មីហង្សមាស ដែលមានរាងតូចច្រឡឹងរូបនេះបាន បង្ហាញ នូវទំនាក់ទំនងស្នេហា និងភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយតារាសម្ដែង លោកថម មី ដែលធ្វើអោយមហាជនលួចច្រនែនជារើយៗ នោះផងដែល ជាក់ស្តែងថ្មីៗនេះ តារាមួយគូនេះបានបង្ហាញនូវជីវិត ហ៊ឺហារបស់ខ្លួនតាមរយៈ
កាលទិញរបស់ជាច្រើនផងដែលនៅមុននេះបន្តិច នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី តារាចម្រៀង សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ជាមួយលោក ថមមី ដែលមើលទៅផ្ទះនេះពិតជាធំ និងស្រស់ស្អាតខ្លាំងណាស់ ក្នុងនោះ សួស វីសា ក៏មិនបានអញ្ជើញអ្នកសិល្បៈឲ្យចូលរួមនោះទេ ព្រោះជាកម្មវិធីដែលមានលក្ខណៈតូចតាចតែប៉ុណ្ណោះ។
វីសា ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖“ថ្ងៃជោគថ្ងៃជយ័ថ្ងៃសិរីមង្គល10.05.19 ពិធីឡេីងគេហដ្ធានថ្មី ថ្ងៃនេះជាថ្ងៃដ៏រីករាយនឹងមានសុភមង្គលបំផុតសំរាប់ខ្ញុំ តែក៏សុំអភយ័ទោសទុកមុនព្រោះកម្មវិធីនេះខ្ញុំធ្វេីជាលក្ខណះគ្រួសារទេ គឺជាសាច់ញាត្តិសុទ្ធ ហេីយកម្មវិធីក៏មានលក្ខណះតូចតាចដែរ មិនមានការបោះសំបុត្រអញ្ចេីញ ហេីយក៏មិនមានការអញ្ចេីញបងប្អូនមិត្តសិល្បះដែរ ដូច្នេះហេីយក្រែងមិត្តភក្តិបងប្អូនយល់ច្រឡំថាមិនបានហៅរឺអញ្ចេីញ។ ដោយក្តីគោរពពីនាងខ្ញុំ”៕ CR: khmertopnews.