នៅក្នងបណ្តាញសង្គមហ្វេសបុកយើងកាលពីប៉ុន្មានថ្ងៃមុន គឺត្រូវបានបែបធ្លាយនូវរូបគំនូរ ជាច្រើនសន្លឹក របស់តារាល្បីៗលើពិភពលោក ហើយរូបដែលគេចាប់អារម្មណ៍ខ្លាំងជាងគេនោះ គឺជារូបកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដោយរូបថតពិត និងរូបដែលបានគូរហើយ
គឺខុសគ្នាដាច់ស្រឡះ ដោយមើលទៅពិតជាគួរអោយចង់សើចខ្លាំងណាស់ តែត្រូវបានមហាជនជាច្រើនបែរមានការចាប់អារម្មណ៍ និងគំនូរនេះ ថែមទាំងនាំគ្នាចែករំលែកជាច្រើនទៀតផង។
ក្នុងថ្ងៃ យើងនឹងអោយបងប្អូនស្គាល់នូវវិចិត្រករលាក់មុខនេះ អោយបងប្អូនបានស្គាល់ ដោយគាត់គឺនឹងត្រូវឡើងទូរទស្សន៍នៅពេលឆាប់ខាងមុខនេះហើយ ដោយគាត់មានគណនីហ្វេសបុកឈ្មោះថា Barang Bong ហើយគាត់ក៍ជាវិចិត្រករមួយរូបផងដែរ ព្រោះនៅពេលដែលមើលរូបគាត់ថតនៅក្នុងបន្ទប់ គឺមានរូបគំនូរជាច្រើន បានដាក់តាំង នៅក្នុងបន្ទប់របស់គាត់។
ក្នុងនោះផងដែរ VJ Taboi ដែលជាពិធីករ និងជាផលិតកម្មវិធី ក្នុងកម្មវិធី ពេញចិត្តអត់? របស់ទូរទស្សន៍ CTN ក៍បានបង្ហោះសារ ស្វែងរកម្ចាស់គំនូរនោះ ដោយលោកបានសរសេរថា «មានណាគេដឹងថានរណាជាជាងគំនូរទេ?»។ លុះក្រោយមក ក៍មានបងប្រុសម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ Putyrith San បង្ហោះប្រាប់ពីគណនីហ្វេសបុករបស់ម្ចាស់គំនូរថា
«ថ្ងៃស្អែក ក្នុងកម្មវិធីទូរទស្សន៍ MY TV ពេញចិត្តឬអត់, វិចិត្រករដៃឯកគ្មានពីរលើលោក ដែលខ្ញុំបានចែករំលែកគំនូររបស់គាត់ ហើយដែលមានការផ្សព្វផ្សាយបន្តរគ្នាជាច្រើននោះ នឹងរៀបរាប់ជូនអ្នកទាំងអស់គ្នា.មិននឹកស្មានថា ខ្ញុំអាចជួយគាត់ឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍សោះ, គ្រាន់តែបង្ហោះលេងៗក៏ល្បីតគ្នា.»៕vdoamazing