ភ្នំពេញៈ ខណៈដែលមានព័ត៌មានបំផ្លើសថា ក្រុមហ៊ុនហង្សម្ចាស់ដី បានលក់ដីខ្យល់ និងបានបំផ្លើសថា ម្ចាស់គម្រោងមួយនេះ បានគេចពីការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តបាត់ដំបងនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ចវិទូ និងជាម្ចាស់ក្រុមហ៊ុន បានអះអាង ក្រោយមានការចោទប្រកាន់ពីព្រះរាជអាជ្ញានៅខេត្តបាត់ដំបងថា លោកបានយកឯកសារទិញដីក្នុងគម្រោង “ឋានព្រះឥន្ទ” អោយមើលដោយមិនបានគេច និងហ៊ា​នយកកក្បាលមកធានា ប្រសិនបើមានអតិថិជនណាម្នាក់ទិញដីក្នុងគម្រោង “ឋានព្រះឥន្ទ” របស់លោក ហើយមិនបានដី​ចម្ការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា នេះជាករណីចាប់ជំរិត និងធ្វើស៊ី​ពីភាគីណាមួយ ដែលចង់បង្ខូចឈ្មោះក្រុមហ៊ុ​នលោក ដោយបានដាក់បណ្ដឹងបំផ្លើសទៅកាន់ព្រះរាជអាជ្ញាខេត្តបាត់ដំបង ហើយនៅពេលដែលលោកចូលខ្លួនទៅបំភ្លឺ ក៏មានសារព័ត៌មានផ្សាយបំផ្លើសទាំងមិនទាន់ស្វែងយល់រឿងស៊ីជម្រៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ក្រោយពេលអាជ្ញាធរ បានចាប់តំណាងរបស់ក្រុមហ៊ុនលោកទៅសួរចម្លើយ លោកបានចូលខ្លួនទៅបកស្រាយភ្លាមៗ ដោយបានទាំងប្រមូលឯកសារយកទៅបញ្ជាក់ ដើម្បីអោយដឹងថា គម្រោងលក់ដីចម្ការពុះឡូតិ៍របស់លោកទាំងអស់ មិនថា នៅខេត្តបាត់ដំបង ពោធិ៍សាត់ ឬសៀមរាប ដែលបានប្រកាសឡើង គឺសុទ្ធតែមានដីសម្រាប់ប្រគល់ជូនអតិថិជនទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តទៀតថា នៅពេលលោកទៅជួបមន្ត្រីអាជ្ញាធរប្រចាំខេត្តបាត់ដំបង ហើយបានអោយកូនចៅប្រមូលយកឯកសារទិញដីពីពលរដ្ឋ ដើម្បីបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានដីតាមចំនួនហិកតា ដែលបានប្រកាសលក់ ក៏​ស្រាប់តែមានមនុស្សម្នាក់ខ្សឹបអោយលោកយកប្រាក់៩ម៉ឺ​នទៅអោយគេទៅ ដើម្បីអោយរឿងរ៉ាវនោះស្រួលចប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសារភាពថា មុនពេលកូនចៅរបស់លោកប្រមូលប្លង់ និងឯកសារដីទៅបំភ្លឺនៅខេត្តបាត់ដំបង មន្ត្រីអាជ្ញាធរពិតជាឃាត់ខ្លួនលោកមែន ប៉ុន្តែក្រោយការបកស្រាយ ការដោះលែងត្រូវបានធ្វើឡើង ប៉ុន្តែអ្នកកាសែតមួយក្រុម ដែលគ្រាន់តែដឹងរឿងរ៉ាវក្នុងពេលដំបូងទី ហើយមិនទាន់មានការបកស្រាយ ក៏​យកទៅផ្សាយប៉ាតណាប៉ាតណី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា ខ្លួនមានឯកសារបញ្ជាក់ច្បាស់លាស់ពីគម្រោង “ឋានព្រះឥន្ទ” និងថា ខ្លួនមានដីសម្រាប់ប្រគល់អោយអតិថិជន តើហេតុអ្វីលោកត្រូវខ្លាចការចោទប្រកាន់ និងត្រូវប្រគល់លុយ៩ម៉ឺ​នដុល្លារ ដើម្បីបញ្ចប់រឿង។ លោកថា នេះជារឿងធ្វើស៊ី​របស់បុគ្គលណាមួយ ដែលចង់អោយមន្ត្រីអាជ្ញាធរមកចោទប្រកាន់លោក និងជាករណីជំរិតទារប្រាក់ ដែលហាក់ដូចជាលោកធ្វើជំនួញខុសច្បាប់។ លោកប្រកាសចាត់វិធានការចំពោះសារព័ត៌មាន ដែលផ្សាយបំផ្លើសដោយគ្មានសម្ដីបកស្រាយរបស់លោក តែលោកបង្ហាញការកោតសរសើរចំពោះអាជ្ញាធរ ដែលបារម្ភខ្លាចរឿងពលរដ្ឋច្រលំទិញដីខ្យល់ ហើយឈានដល់ការសាកសួរដល់ក្រុមហ៊ុនលោកលើករណីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហង្ស ព្រីន្សយ៉ា បានអះអាងថា ខ្លួនហ៊ា​នយកក្បាលមកធានា ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ទិញចម្ការនៅកន្លែងណាមួយ ពីក្រុមហ៊ុនហង្សម្ចាស់ដី ហើយមិនទទួលបានដី។ លោកថា ខ្លួនកំពុងឈូសឆាយដី ដែលប្រមូលទិញពីពលរដ្ឋ ដើម្បីដាំជាចម្ការផ្សេងៗ ហើយពុះជាឡូតិ៍ប្រគល់អោយអតិថិជនតាមដំណាក់កាល ដែលបានសន្យា ដោយមិនមែនប្រកាសលក់ដីខ្យល់ដូចការចោទប្រកាន់នោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា មិនអាចទទួលយកបាននោះទេ ចំពោះបណ្ដាញផ្សព្វផ្សាយមួយចំនួន ដែលផ្សាយបំផ្លើសថា ក្រុមហ៊ុនលោកលក់ដីខ្យល់ និងគេចពីការចង់សាកសួរ ទើបមានការឃាត់ខ្លួនជាដើម។ លោកថា អាជ្ញាធរឃាត់ខ្លួន តែក្រុមភ្នាក់ងារ ដែលជាអ្នកផ្សព្វផ្សាយលក់របស់លោកប៉ុណ្ណោះ បន្ទាប់ពីមានការចោទប្រកាន់ពីព្រះរាជ្ញាខេត្តបាត់ដំបង ដែលលោកយល់ថា កើតពីបណ្ដឹងរបស់បុគ្គលណាមួយ ដែលចង់បង្ខូចឈ្មោះលោក ឬអាចជាការយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលព្រួយបារម្ភខ្លាចពលរដ្ឋទិញដីខ្យល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអះអាងថា តើក្រុមហ៊ុនរបស់លោក ដល់ដំណាក់កាលប្រគល់ដី ហើយមិនមានដីចម្ការប្រគល់ជូនអតិថិជន ឬនៅ ទើបមកចោទថា លោកលក់ដីខ្យល់ ហើយលោកក៏​រឹតតែមិនទទួលយកទៅទៀត នៅពេលដែលលោកទៅបំភ្លឺ ដោយមានទាំងឯកសារច្បាស់លាស់ ហើយមានបុគ្គលដែលលោកមិនស្គាល់ថា ជាអ្នកណាពន្យល់លោកថា អោយដាក់លុយ៩ម៉ឺ​នដុល្លារទៅ ទើបស្រួលរួចផុតពីការចោទប្រកាន់។ លោកថា ខ្លួនលក់ដីមានដី ហើយបើអ្នកទិញមិនបានដីលោកសុខចិត្តយកក្បាលមកធានា ដោយមិនមែនរកស៊ី​យកដីខ្យល់មកលក់នោះទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​