​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ក្តី​ស្នេហា​មួយ​រវាង​កូនកំលោះ​ជា​មនុស្ស​ពិការ វ័យ​៣០​ឆ្នាំ និង​កូនក្រមុំ មាន​វ័យ​១៩​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ ស្រលាញ់​គ្នា​រហូត​បាន​រៀប​ការ​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា ក្រោយ​ពី​បាន​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ត្រឹមតែ​១​អាទិត្យ​ប៉ុណ្ណោះ ដែល​គូស្នេហ៍​នេះ​ធ្វើ​អោយ រំភើបចិត្ត​ដល់​អ្នក​នាង ទ្រី ដា​ណា បាន​សាទរ និង​ផ្តល់ ៥០០​ដុល្លារ​ជា​ចំណងដៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​នាង ទ្រី ដា​ណា អោយ​ដឹង​យ៉ាង​ដូច្នេះ​ថា «​អបអរសាទរ​ប្អូន​ទាំង​២​ផង អាណិត ហើយ​ក៏​រំភើបចិត្ត បង​សុំ​ចងដៃ​ប្អូន​ទាំង​ពីរ ៥០០​ដុល្លារ ជីវិត​យើង​មិន​អាច​ល្អ​គ្រប់យ៉ាង​ទេ សំខាន់​យើង​ចេះ​ទទួលយក យើង​ពេញចិត្ត យើង​តស៊ូ មិន​បោះបង់ ។ ចាប់ដៃ​គ្នា​ហើយ​ប្អូន​ត្រូវ​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​គ្នា ព្យាយាម​ដើម្បី​ជី​វិ ទៅ​ថ្ងៃ​មុខ ។ ផ្លូវ​ជីវិត​គូ​នេះ ប្អូន​ទាំង​ពីរ​ជា​អ្នក​ជ្រើសរើស ត្រូវ​ស្រលាញ់​គ្នា​ដល់​ចាស់​រៀង​ៗ​ខ្លួន ខាង​ប្រុស អាយុ​៣០​ឆ្នាំ ពិការ​ជើង នៅ​ខេត្តតាកែវ ឯខាង​ស្រី​អាយុ ១៩​ឆ្នាំ នៅ​ខេត្តកណ្ដាល​» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អាច​ចាត់ទុកជា​រឿង​ល្បី​មួយ នៅ​ចុងឆ្នាំ​២០២០​នេះ អ្វី​ដែល​ប្លែក​និង​ចាប់អារម្មណ៍​បំផុត​ហើយ​ក៏​គួរ​ឱ្យ​អាណិត​ដែរ​នោះ គឺ​បានឃើញ​កូនកំលោះ​ជា​មនុស្ស​ពិការ និង​មាន​មាឌតូច​ល្អិត ប៉ុន្តែ​គាត់​មាន​សមត្ថភាព​អាច​ចងចិត្ត​បេះដូង​របស់​កូនក្រមុំ​មាន​អាយុ​១៩​ឆ្នាំ មក​លង់​ស្រឡាញ់​បាន រហូត​បាន​នាំ​ឪពុក​ម្តា​យមក​ជួប​គ្នា រហូត​ដល់​ស្តីដណ្តឹង និង​ព្រម​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ ដែល​ពិធី​រៀប​ការ​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ប្រុស នៅ​ថ្ងៃ​ទី​២៤ ធ្នូ ២០២០ ស្ថិត​នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ ខេត្តតាកែវ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ក​ម្លោះ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា រូប​គាត់​មានឈ្មោះ ភឿន ចាន់​រឹទ្ធ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ស្រុក​គី​រី​វង់ ខេត្តតាកែវ ។ លោក​ជា​ជន​ពិការ ដោយសា​តែ​កើតមក គឺ​តែងតែ​ឈឺ​មិន​ឈប់ ទើប​ក្លាយជា​ជន​ពិការ​បែប​នេះ មាន​ឪពុក​ឈ្មោះ សា វន​សុខ អាយុ​៥៩​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ភោគ សុផល អាយុ​៥២​ឆ្នាំ លោក​មាន​បងប្អូន​៥​នាក់ (​លោក​ជា​កូន​ទី​៣) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនកំលោះ​បាន​បន្ត​ទៀត​ថា ចំពោះ​រឿងរ៉ាវ​ដែល​ឈាន​ដល់​មានការ​រៀប​ការ​នេះ លោក​បញ្ជាក់​ថា លោក​បាន​ប្រើ​រយៈពេល​ខ្លី​ទេ គឺ​តាម​លេខ​ទូរ​សព្ទ័​តេ​ទំនាក់ទំនង​ជាមួយ​នារី​ដែល​ជា​កូនក្រមុំ ឈ្មោះ ហយ មួយ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ចក​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​ជាក​ម្មការ​នី​រោងចក្រ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា លោក​បាន​ទំនាក់ទំនង​សាសង​ស្នេហា​ជាមួយ​កូនក្រមុំ​តាម​លេខ​ទូរ​សព្ទ័​រយៈពេល​តែ​មួ​យស​ប្ដា​ហ៍​ទេ ធ្វើ​ឱ្យ​កូនក្រមុំ​ក៏​មក​បង្ហាញ​ខ្លូ​ន​ដល់​ផ្ទះ​របស់​លោក ហើយ​ក្រោយ​ពី​ឃើញ​មុខមាត់​គ្នា គឺ​ពួក​យើង​រឹតតែ​ស្រលាញ់​គ្នា​កាន់តែ​ខ្លាំង​ៗ​ឡើង និង​បាន​ឲ្យ​ឪពុក​ម្ដាយ​ទាំង​សងខាង​រៀបចំ​ពិធី​មង្គលកា​ភ្លាម​ៗ ក្នុង​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កូនក្រមុំ​វិញ ក៏​បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា នាង​បាន​ស្រលាញ់​គ្នា​តាម​ទូរ​សព្ទ័ រួច​ក៏​បង្ខំ​ម្ដាយ​និង​អ៊ុំ​សុំ​មក​ផ្ទះ​កូន​ក​ម្លោះ ព្រោះ​គាត់​ពិការ ចឹ​ង​មិន​អាច​មក​ដល់​ផ្ទះ​នាង​បាន​នោះ​ទេ​។ នាង​បាន​បញ្ជាក់​ថា នាង​មាន​និស្ស័យ​ជាមួយ​ប្ដី​នាង​ដោយ​មិន​បាន​គិត​ក្រ​មាន ឬ​ពិការ​នោះ​ទេ ហើយ​ថា ក្រោយ​ពី​រៀប​ការ​រួច នាង​មិន​ទៅ​ធ្វើការ​រោងចក្រ​ចោល​ប្ដី​នាង​ទេ គឺ​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន​មើលថែ​ប្ដី​របស់​នាង ព្រោះ​ប្ដី​របស់​នាង​ធ្វើ​អ្វី​ៗ​មិនកើត​នោះ​ទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ឲ្យ​ដឹង​ពី ឪពុក​ម្ដាយ​ខាង​កូនកំលោះ បាន​ប្រាប់​ថា គ្រាន់តែ​ដឹង​ថា កូន​ស្រលាញ់​គ្នា ពួក​គាត់​ចាប់ផ្ដើម​រៀបចំ​ពិធី​មង្គលការ តែ​ក្នុង​រយៈពេល​១​ខែ​នោះ​ទេ ដោយ​រៀបចំ​ទទួលភ្ញៀវ​ចំនួន​៦០​តុ ហើយ​ភ្ញៀវ​ដែល​បាន​ចូលរួម គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើស​ពី​ការ​ប្រៀ​ង​ទុក​ហើយ​ចំណងដៃ​លោក​ទទួល​បាន គឺ​ជិត​២០​លាន​រៀល ។

ពិធី​មង្គលការ​របស់​គូ​ស្វាមីភរិយា​១​គូ​នេះ កំពុង​ត្រូវ​បាន​ល្បី​នៅ​លើ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​វី​ដេ​អូ​ត្រូវ​បាន​បង្ហោះ​រឿង​រៀប​ការ​របស់​គាត់ ត្រូវ​បាន​គេ​ស៊ែ​រត​ៗ​គ្នា​ជា​ច្រើន ដោយ​មាន​អ្នក​ខម​មិន​ថា ពិតជា​រំភើប និង​អាណិត​ខ្លាំង​ណាស់ និង​បាន​ជូនពរ​ឱ្យ​គូ​ស្វាមីភរិយា​ថ្មី​នេះ សូម​ស្រឡាញ់​គ្នា​ជា​រៀង​រហូត​ទៀត​ផង រីឯ​បុរស​ខ្លះ​ទៀត ក៏​បាន​សួរ​ថា តើ​នៅ​លើ​ពិភពលោក​នេះ នៅ​មាន​សល់​មនុស្ស​ស្រី​ដូច​នាង​ប៉ុន្មាន​នាក់​ទៀត?​ អត្ថបទ៖​ កោះសន្តិភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖