​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ បាន​រង​របួស​បែកក្បាល​ហូរ​ឈា.មស​ស្រាក់​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់ ខណៈ​ពេល​កំពុង​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង ស្រាប់តែ​មាន​មនុស្ស​១​ក្រុម​ដេញ​តាម​អត់​សួរ​មួយ​ម៉ាត់ រួច​ចាប់​វាយ​ទាត់​ធាក់​ដោយ​កំហឹង ដោយ​ចោទប្រកាន់​ថា ក្មេង​ប្រុស​រូប​នេះ​លួ.ច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ជាក់ស្ដែង ក្រោយ​ចាប់​ឆែកឆេរ​រក​មើល​មិនឃើញ​មាន​របស់​អ្វី​ជាប់​ខ្លួន​ក្មេង​ប្រុស​នោះ​សោះ គឺ​វ៉ៃ​ទាំង​ស្មាន ។ ក្រោយ​ពេល​កើតហេតុ ក៏​ពុំ​ទាន់​ឃើញ​មាន​នរណា​ម្នាក់​ចេញ​មុខ​ទៅ​ដាក់​ពាក្យ​ប្ដឹង​រឿង​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ។ ចំណែក​អ្នក​ចាប់​វ៉ៃ​ក្មេង​ប្រុស​រូប​នេះ ក៏​បាន​គេចខ្លួន​អស់​ អត់​ហ៊ាន​ចេញ​មុខ​ទទួលខុសត្រូវ​សោះ​ គឺ​វ៉ៃ​លេង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្មេង​ប្រុស​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែ​ដឹង​ថា មាន​អាយុ​១៣​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បី​សង្គ្រោះ​ប​ន្អា​ន់ ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ក្មេង​ប្រុស​រូប​នេះ បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ក្នុង​ល្បឿន​លឿន ហើយ​ក៏​មាន​មនុស្ស​១​ក្រុម ជិះ​ម៉ូតូ​ច្រើន​គ្រឿង​ដេញ​តាម​ពីក្រោយ​ស្រែ​កថា​ចោរ​ៗ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ទើប​តាម​ទាន់ អត់​មាន​សួរនាំ​មួយ​ម៉ាត់​សោះ ក៏​ចាប់​គ្នា​វ៉ៃ​ទាត់​ធាក់​ទៅ​លើ​ក្មេង​ប្រុស​រូប​នេះ​គ្មាន​ក្ដី​មេត្តា គ្មាន​អាណិតអាសូរ​បន្តិច​ណា​សោះ ដោយ​អ្នក​ទាំងនោះ​បាន​ចោទប្រកាន់​ទៅ​លើ​ក្មេង​ប្រុស​ខាងលើ​ថា បាន​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​នៅ​ឯ​ម្ដុំ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប៉ុន្តែ​ពុំ​ដឹង​ថា​លួច​អ្វី​នោះ​ទេ ហើយ​ជាក់ស្ដែង​មិនឃើញ​មាន​របស់​មាន​តម្លៃ​អ្វី​នៅ​ជាប់​ខ្លួន​ក្មេង​ប្រុស​នេះ​សោះឡើយ ប្រៀប​ដូច​ដេញ​វ៉ៃ​សម្លាប់​ឆ្កែ ហើយ​ចោទ​ថា​ឆ្កែ​នោះ​ឆ្កួត​អីចឹង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​វ៉ៃ​ទាត់​ធាក់​តាម​ចិត្ត បណ្ដាល​ឲ្យ​ក្មេង​ប្រុស​ខាងលើ​រង​របួសធ្ងន់ ស្ទើរ​ស្លា.ប់​ស្ទើរ​រស់​បែប​នេះ រួច​ក្រុម​អ្នក​ដេញ​តាម​វ៉ៃ​ទាំងនោះ​បាន​គេចខ្លួន​អស់ ។ បន្ទាប់​មក​ទើប​ឃើញ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ចោម​ចៅ​ទី​១ បាន​មក​ដល់​ក៏​ដឹក​យក​ក្មេង​ប្រុស​រូប​នេះ ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ធ្វើការ​សួរនាំ ព្រោះ​សង្ស័យ​ថា ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេល​ទៅ​ដល់ នគរបាល​មិន​អាច​សួរនាំ​បាន​ឡើយ ព្រោះ​ក្មេង​ប្រុស​នេះ​រង​របួសធ្ងន់​ពេក​ស្ទើរ​ផុតដង្ហើម​ទៅ​ហើយ ។ ហើយ​ភ្លាម​ៗ​នោះ នគរបាល ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ក៏​បាន​បញ្ជូន​ក្មេង​ប្រុស​ខាងលើ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​សិន ព្រមទាំង​បាន​រង់ចាំ​មើល​អ្នក​ដែល​ចោទប្រកាន់​ថា ក្មេង​ប្រុស​រូប​នេះ​លួច​ទ្រព្យសម្បត្តិ​ខ្លួន​មក​ដាក់​ពាក្យបណ្ដឹង ប៉ុន្តែ​មិនឃើញ​មាន​អ្នក​ណា​ចេញ​មុខ​ទៅ​ដាក់​ពាក្យ​ប្ដឹង​ឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​និយាយ​ថា ក្មេង​ប្រុស​រូប​នេះ​ទើបតែ​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ជា​ក្មេង​កំព្រា​គ្មាន​ឪពុក​ម្ដាយ​សាច់ញាតិ​ទេ និង​មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ ហើយ​គ្មាន​ទីលំនៅ​ពិតប្រាកដ យប់​ត្រង់​ណា​ដេក​ត្រង់នោះ​។ ពេល​នេះ​ត្រូវ​មនុស្ស​១​ក្រុម​ចាប់​វាយ​ដោយ​ចោទ​ថា​ចោរ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ប៉ុន្តែ​ពុំ​ដឹង​ថា​លួច​អ្វី​នោះ​ទេ ព្រោះ​គ្មាន​នរណា​ម្នាក់​ចេញ​មុខ​មក​ដាក់​ពាក្យ​ប្ដឹង​ទេ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​ក្នុង​ភាព​អាណិត​បែប​នេះ​លោក សាន ប៉ែ​ត នាយ​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ ។ ចាំ​មើល​ក្មេង​នេះ​គ្រាន់​បើសិន​ចាំ​សួរនាំ​តាម​ក្រោយ​ទៀត ។ សូម​ឱ្យ​អ្នក​ដៃដល់​ដេក​លក់​មួយ​គ្រា​សិន​ទៅ​ចុះ ៕ អត្ថបទ៖​ កោះសន្តិភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​