ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​ហើយ ពី​អ្នកលក់​ផលិតផល​ផ្នែក​សម្រស់​អន​ឡានញដ៏​ល្បីឈ្មោះ សាច់​សខ្ចី រីឯ​សម្រស់​ដូច​រាជិនីគឺ​លោកជំទាវ​ឧកញ៉ាអ៊ា​ន សៀវ​មី​។លោកស្រី​ក៏ត្រូវ​បាន​ចាត់ទុកថា ជា​បុគ្គល​ចិត្តធម៌​មួយរូប ដែលជា​រឿយៗ​តែង​ជួយ​ដល់​អ្នកក្រីក្រ និង​ជួប​ការលំបាក​ជាច្រើន​រាប់មិនអស់ និង​ក៏​ដូច​ចូលរួមចំណែក​ចំណាយធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស​ផងដែរ​។​ ​

ទោះយ៉ាងណា មួយរយៈ​ចុងក្រោយ​នេះ លោកស្រី អ៊ា​ន សៀវ​ម៉ី ហាក់​រង​ទទួល​នូវ​ការរិះគន់​មិន​ស្ទើរ​នោះទេដោយសារតែ​ជា​ញឹកញយ​តែង​ឡាយ​និយាយ​បញ្ឆិត​ប​ញ្ឆៀ​ងបរិហាកេរ្តិ៍ ឬ ជេរ​កប់ៗ​មាត់ ទៅលើ​បុគ្គល​នេះ​បុគ្គល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នោះ​ដែល​មើលទៅ​ហាក់​មិន​សមរម្យ និង​មិនមែន​តម្លៃ​សេចក្តីថ្លៃថ្នូរ​ក្នុងនាម​ជា​ឧកញ៉ា​សោះឡើយ​។​ ​

ជាការ​ពិតណាស់ ទង្វើ​ហាក់​កាន់តែខ្លាំង​ដៃ​របស់​លោកស្រី អ៊ា​នសៀវ​ម៉ី ក៏ត្រូវ​បាន​ឧកញ៉ា នឹម វណ្ណៈ បានធ្វើការ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រមាន​ឱ្យ​បញ្ឈប់​ជាបន្ទាន់ រាល់​ការនិយាយ​អ្វីៗ​តាមរយៈ​ការ​ឡាយ​លក់​ផលិតផល ដែល​ពាក់ព័ន្ធ​នឹង​របស់ខ្លួន ពុំ​ដូច្នេះ​ទេ​លិខិត​ផ្លូវច្បាប់​នឹង​រង់ចាំ​ស្វាគមន៍​ទៀតផង​។

ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង លោកស្រី អ៊ា​ន សៀវ​ម៉ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏​បន្ត​មានរឿង​ក្តៅគគុក​ជាមួយ​ជំទាវ ហ៊ុន ស៊ី​ណាត ផងដែរ ទាក់ទង​ខ្លួន​ពុំ​ពេញចិត្ត ឬ មិន​យល់ សុំ​ឲ្យ​លោកជំទាវ ហ៊ុន ស៊ី​ណាត បកស្រាយ ក្រោយ​លោកជំទាវ​បាន​ប្រតិកម្ម និង​ដាក់​ឲ្យ​ធ្ងន់ៗ​ថា​មិន​ស័ក្តិសម​មាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គោរព​ងារ​ជា​ឧកញ៉ា​សោះឡើយបន្ទាប់ពី​លោកជំទាវហ៊ុន ស៊ី​ណាត តែង​បាន​កត់សម្គាល់ឃើញ​លោកស្រី សៀវ​ម៉ី ឡាយ​និយាយ​ប្រើ​នូវ​ពាក្យពេចន៍​ដ៏​អសុរោះ ហាក់​មាន​អំនួត កោងកាច និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ឬ ឧកញ៉ា​ដទៃ​ដែល​គេ​ល្អ​ត្រឹមត្រូវ​។​

ដោយឡែកនៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ មហាជន​ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿថា​​ថ្ងៃ​នេះដែរ ​គេ​បាន​ប្រទះឃើញ​លោកស្រី អ៊ា​ន សៀវ​ម៉ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​មាន​វត្តមាន​ចូលទៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ គេ​មិនដឹងថា​មានរឿង​អ្វី ឬ​រង​បណ្តឹង​ពី​ភាគី​ខាង​ណា​នោះទេ​។​ ​

តែ​យ៉ាងណា បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា លោកស្រី​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តុលាការ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ចូលមក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​២៤ខែធ្នូ ឆ្នាំ​២០២០ដែល​ពាក់ព័ន្ធ​ករណីបរិហារកេរ្ដិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្រ​ព្រឹ​ត្ដទៅ​នៅ​រាជធានី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្នំពេញ​។​ ​

សូម​ជម្រាបជូន​ថាលោកស្រីអ៊ា​នសៀវ​ម៉ី ដែលមាន​ងារ​ជា​ឧកញ៉ា អាយុ ៣៣ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខV០១តាម​បណ្ដោយ​ផ្លូវ​គ្មាន​លេខ ភូមិ​គោក​ចំបក់ ក្នុង​សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ឲ្យ​ចូលមក​បំភ្លឺ​រយៈពេល​ជិត២ម៉ោង​រួច លោកស្រី​ក៏​ចេញពី​តុលាការ​វិញ ស្ថិតក្នុង​សម្លៀកបំពាក់​សាម​ញ្ញាធ​ម្ម​តាពាក់​ម៉ាសនិង​ពាក់មួក​ឃ្លុំ​បិទ​ជិត ហើយក៏​ឡើង​រថយន្ត​ស៊េរី​ទាប​ម៉ាក Prus ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AQ-3840 ជិះ​ចេញទៅ​បាត់​។

យ៉ាងណាមិញ​ ក្រោយឃេីញដូចនោះ​ ស្រាប់តែលោក​ជំទាវ​ ហ៊ុន​ ស៊ីណាត​ បង្ហោះថា “😂រថយន្តមហាទំនេីប Rolls-Royce​ ម៉េចមិនជិះទៅជិះឡានអាព្រូសវិញលោកជំទាវឧកញ៉ា​“ ៕