​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(កំសាន្តអប់រំ) ចៅហ្វាយ​របស់​ខ្ញុំ​បើក​រថយន្ត​ទំនើប​ ហើយ​វាជា​​កាតព្វកិច្ច​របស់​ខ្ញុំ​ ត្រូវ​​បើក​ទ្វារ​​ស្វាគមន៍​គាត់​រៀងរាល់​ថ្ងៃ​ក្នុង​នាម​ជា​អ្នក​យាម​វីឡា​ឲ្យគាត់។ ប៉ុន្តែ​រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អាក់អន់ចិត្ត គឺ​គាត់​មិន​ដែល​ឆ្លើយ​តប​ការ​ស្វាគមន៍​របស់​ខ្ញុំ​ម្ដង​ណា​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃមួយ គាត់​​​បាន​ឃើញ​ខ្ញុំ​រើសថង់​​សំរាម​នៅ​ខាង​ក្រៅ​វីឡា​រក​មើល​អាហារ​សល់​ហូប។ តែ​ជា​ធម្មតា គាត់​មិន​ដែល​សម្លឹង​មើល​ខ្ញុំ​ឡើយ​ដូច​ជា​គាត់​មិន​ឃើញ​អ្វី​នៅ​មុខ​ដូច្នោះ​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​បន្ទាប់ ​ខ្ញុំ​បាន​​ឃើញ​កញ្ចប់​ក្រដាស​មួយ​នៅ​​ម្ដុំ​កន្លែង​ធ្លាប់​រើស​ថង់​សំរាម​ដដែល ប៉ុន្តែ​វា​ស្អាត ហើយ​ទុក​លើ​បង់​អង្គុយ​មួយ​​​ និង​មាន​អាហារ​ខ្ចប់​នៅ​ខាង​ក្នុង​យ៉ាង​ល្អ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​​នៅ​ស្រស់ ​ដូច​ជា​នរណា​ម្នាក់​ទើប​​ទិញ​ពី​ផ្សារ​ទំនើប​អីចឹង​។ ខ្ញុំ​មិន​ខ្វល់​ថា កញ្ចប់​នេះ​មក​ពី​ណា​ទេ ខ្ញុំ​ដឹង​តែ​រើស​​វា​មក​ដោយ​សប្បាយ​ចិត្ត​ណាស់។​ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​បាន​ឃើញ​កញ្ចប់​បែប​នេះ​​នៅ​កន្លែង​ដដែល​​ជាមួយ​បន្លែ និង​អាហារ​​ទាំង​អស់​ស្រស់​ៗ​ដែល​យើង​ចាំបាច់​​ប្រើ​ប្រាស់​នៅ​​ក្នុង​ផ្ទះ។ វា​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​ទៅ​ហើយ​ដែល​​រើស​កញ្ចប់​នោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​​បាន​ហូប​ និង​ចែក​អាហារ​ទាំង​​នេះ​​ជាមួយ​ប្រពន្ធ​ និង​កូន​ៗ​​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ទៀត។​ ខ្ញុំ​ឆ្ងល់​ថា អ្នក​ណា​អី​ក៏​ល្ងង់​ម្ល៉េះ​មក​ចោល​អាហារ​ល្អ​ៗនៅ​ទី​នេះ។ តើ​គេ​ភ្លេច​កញ្ចប់​អាហារ​ទាំង​នោះ​រៀង​រាល់ថ្ងៃ​យ៉ាង​ម៉េច​កើត​? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នា​ថ្ងៃមួយ នៅ​វីឡា​ខ្ញុំ​យាម​ ជួប​រឿង​ធំ​ និង​មាន​គេ​ប្រាប់​ខ្ញុំ​ថា “​​តើ​ឯង​មិន​ដឹង​ទេ​ឬ មេ​របស់​ឯង គាត់​ស្លាប់​ហើយ?” ពេល​ពិធី​​បុណ្យ​សព​មក​ដល់ ​មាន​ភ្ញៀវ​ចូល​រួម​ជាច្រើន​មក​​កាន់​វីឡា តែ​ជា​អកុសល​ថ្ងៃ​នោះ​ ទោះ​មនុស្ស​មក​ច្រើន​ក៏​ខ្ញុំ​មិន​អាច​រើស​បាន​អាហារ​ហូប​ដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពិធី​ចប់ ២​ថ្ងៃ ៣ថ្ងៃ ដល់​ ៤ថ្ងៃ ខ្ញុំ​នៅ​តែ​រក​អាហារ​ហូប​ពុំបាន​ទៀត​។ រយៈ​ពេល​ពីរ​បី​សប្ដាហ៍​កន្លង​ទៅ ​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​ពិបាក​រក​អាហារ​ឲ្យ​គ្រួសារ ក៏​សម្រេច​ចិត្ត​សុំ​ភរិយា​ចៅហ្វាយ​ជួយ​ដំឡើង​ប្រាក់ខែ​បន្តិច ឬ​ជួយ​ផ្ដល់​អ្វី​បន្ថែម​ក៏​បាន បើ​មិន​អីចឹង​ទេ​ខ្ញុំ​នឹង​លាឈប់​ធ្វើ​ជា​អ្នក​យាម​មិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ប្រាប់​គាត់​រួច គាត់​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​សួរ​បក​មក​ខ្ញុំ​វិញ​ថា “ធ្វើ​ការ​ជាង ២​ឆ្នាំ​ហើយ ម្ដេច​ទើប​មក​ត្អូញត្អែរ​ពេលនេះ? ​ហេតុ​អ្វី​ប្រាក់ខែ​ប៉ុណ្ណឹង​ហើយ អ្នក​ចាយ​មិន​គ្រាន់​ឥឡូវ​នេះ?”

ក្រោយ​ពី​ឆ្លើយ​រួច​ ខ្ញុំ​បាន​សុំទោស​គាត់​ជា​ច្រើនដង ប៉ុន្តែ​មិន​អាច​បន្ទន់​ចិត្ត​គាត់​បាន​ឡើយ។ ទី​បំផុត ​ខ្ញុំ​សម្រេច​ចិត្ត​ប្រាប់​ការ​ពិត​ដល់​គាត់​ថា ​”កន្លង​មក​ ខ្ញុំ​រស់​បាន​ដោយ​សារ​តែ​រើស​អាហារ​តាម​សំរាម​​ខាង​ក្រៅ​វីឡា​ហូប ព្រោះ​វា​​បាន​ជួយ​ខ្ញុំ​ជា​ប្រចាំ​។” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ជជីក​សួរ​ខ្ញុំ​បន្ត​ថា “តើ​អ្នក​រើស​កញ្ចប់​អាហារ​អាថ៌កំបាំង​នោះ​លែង​បាន ចាប់​តាំង​ពី​ពេល​ណា​មក​ហើយ?” ខ្ញុំ​ប្រាប់៖ “​គឺ​ចាប់​តាំង​ពី​ថ្ងៃ​មរណភាព​របស់​ចៅហ្វាយ​ប្រុស​មក​ម្ល៉េះ។” ​ពេលវេលា​ចេះ​តែ​ដើរ​ទៅ​មុខ ហើយ​ខ្ញុំ​បាន​សញ្ជឹង​គិត​គ្រប់​ពេល ​ទើប​​ខ្ញុំ​ភ្ញាក់​ខ្លួន​ដឹង​ថា​អាហារ​នោះ​​ ជា​អាហារ​ដែល​ចៅហ្វាយ​​ប្រុស​ផ្ដល់​ឲ្យ​​​ទេ​តើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មិន​ដែល​គិត​ថា ​មនុស្ស​មិន​ធ្លាប់​និយាយ​ស្ដី​រក​ខ្ញុំ ​បែរ​ជា​ចិត្ត​ល្អ​អីចឹង​សោះ។ ពេល​ខ្ញុំ​​​ប្រាប់​ការ​យល់​ឃើញ​បែប​នេះ ចៅហ្វាយ​ស្រី​បាន​ចាប់​ផ្ដើម​យំ ហើយ​ខ្ញុំ​បាន​សុំ​ទោស​គាត់​​ដែល​សុំ​ដំឡើង​ប្រាក់ខែ។ ខ្ញុំ​មិនដែល​គិត​ថា ចៅហ្វាយ​ប្រុស​គាត់​ផ្ដល់​អាហារ​ទាំង​នោះ​ឡើយ ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​យាម​បន្ត​ទៀត​ដោយ​ចិត្ត​សប្បាយ​រីករាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចៅហ្វាយ​ស្រី​ប្រាប់​ថា “​ខ្ញុំ​យំ​ព្រោះ​តែ​ខ្ញុំ​បាន​រក​ឃើញ​មនុស្ស​ទី​៧​​ ដែល​ប្ដី​ខ្ញុំ​ជ្រើស​រើស​ឲ្យ​កញ្ចប់​អាហារ​ទាំង​នេះ។ ប្ដី​ខ្ញុំ​បាន​ឲ្យ​អាហារ​មនុស្ស​ ៧​នាក់​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​បាន​​រក​ឃើញ​មនុស្ស​ចំនួន ​៦​នាក់​រួច​ហើយ​ដែរ សព្វ​ថ្ងៃ​​កំពុង​ស្វែង​រក​អ្នក​ទី​៧ ពេល​នេះ​ខ្ញុំ​រក​ឃើញ​ហើយ​ គឺ​ជា​មនុស្ស​ក្បែរ​​ខ្លួន​ទៅ​វិញ។” ជា​ច្រើន​ថ្ងៃ​ហើយ ​ខ្ញុំ​បាន​ទទួល​កញ្ចប់​ដាក់​អាហារ​ពេញ​ៗ តែ​លើកនេះ​កូន​ប្រុស​របស់​ចៅហ្វាយ​យក​ជូន​ដល់​ផ្ទះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​អ្វី​គួរ​ឲ្យ​ងឿងឆ្ងល់ ​ពេល​ណា​ខ្ញុំ​អរគុណ​គាត់ គាត់​មិនដែល​ឆ្លើយ​តប​ដូច​ឪពុក​របស់គាត់​អីចឹង​ដែរ។ ថ្ងៃ​មួយ​ខ្ញុំ​ស្រែក​ប្រាប់​គាត់​ឮៗ​ថា “អរគុណ!” គាត់​ព្រម​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ថា សូម​កុំ​អាក់អន់ចិត្ត​ពេល​គាត់​មិន​បាន​ឆ្លើយ​តប ព្រោះ​គាត់​កំពុង​មាន​បញ្ហា​​ក្រពុល​មុខ​ជា​ច្រើន​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អប់​រំ​រឿង៖ ចៅហ្វាយ​នាយ​មិន​ដែល​និយាយ​រក​យើង មិន​មែនមាន​ន័យ​ថា​គាត់​ស្អប់ ឬ​រើស​អើង​យើង​ទេ​ គឺ​មក​ពី​គាត់​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ត្រូវ​ដោះ​ស្រាយ។ ​ការ​ជួយ​មនុស្ស​ដោយ​មិន​គិត​ពី​សំណង ​គឺ​ជា​រឿង​គួរ​ឲ្យ​សរសើរ​មួយ​ក្នុង​សង្គម។ តែ​​ចៅហ្វាយ​ក៏​គាត់​ខុស​ដែរ បើ​​​ចង់​ផ្ដល់​អាហារ​ឲ្យ​អ្នក​ដទៃ​ មិន​គួរ​យក​អាហារ​ទុក​ចោល​នៅ​កន្លែង​សំរាម​អីចឹង​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​