តារាចម្រៀងបែបយុវវ័យ ញញឹមស្រស់ មានទឹកមុខក្រមុិចក្រមើម គួរឲ្យស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបតែចាប់ផ្ដើមប្រឡូក ក្នុងវិស័យសិល្បៈសារជាថ្មី ក្នុងផលិតកម្មរស្មីហង្សមាស និងបានចាប់ដៃគ្នាជាមួយនឹង អតីតតារារួមទ្រនំ លោក នីកូ ក្រោយពីបានបាត់មុខពីសិល្បៈអស់មួយរយៈពេលមកនោះ។
ជាមួយនឹងការវិលចូលសិល្បៈសារជាថ្មីនេះដែរ គេសង្កេតឃើញថា កញ្ញា ពេជ្រ សូលីកា ហាក់បីជាមានរូបសម្រស់ស្រស់ស្អាតជាងមុន និងថែមទាំងមានជីវិតរស់នៅបែបហុឺហា និងសុីវីល័យ គួរឲ្យចាប់អារម្មណ៍ទៀតផង ដែលបានធ្វើអោយទាក់ទាញចិត្ដទស្សនិជន និងអ្នកគាំទ្រកាន់តែខ្លាំង។
ជាក់ស្ដែង នៅមុននេះបន្តិច កញ្ញា ពេជ្រ សូលីកា បានបង្អួតសម្រស់របស់ខ្លួនទៅកាន់មជ្ឈដ្ឋានមហាជនតាមរយៈបណ្តាញសង្គមហ្វេសបុក ដោយអមជាមួយគ្រឿងអលង្ការពេជ្រជាច្រើន ដែលមានតម្លៃខ្ទង់មុឺនដុល្លា មានដូចជា ខ្សែកពេជ្រ ក្រវិលពេជ្រ និងនាឡិកាពេជ្រ កាន់តែធ្វើឲ្យតារាស្រីរូបនេះ មានសម្រស់ស្រស់ស្អាតទ្វេដង។
យ៉ាងណាមិញ ជាមួយនឹងសម្រស់ដ៏ផូរផង់នេះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ទៀតថា៖«មិនសុំជាមនុស្សដំបូង តែសុំជាមនុស្សចុងក្រោយរបស់បង ហើយសុំតែមួយទេ មិនយូរទេ ត្រឹមមួយជីវិត អោយបានអត់?» ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវរូបភាពដូចតទៅ។ ប្រភព៖ khmertopnews