នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតស្បែកជើងអាមេរិកមួយបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុនផលិតស្បែកជើងរបស់អាមេរិក ឮបានសម្រេចចិត្តកាលពីខែមករានៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងគំរាមបង្កើនពន្ធលើស្បែកជើងពី ២០ ភាគរយទៅ ៤៥ ភាគរយ បបើសិនជាក្រុមហ៊ុនទាំងនោះនៅតែបន្តឈរជើងនៅប្រទេសចិន។

ដោយសារតែមូលហេតុមួយនេះបានជម្រុញអោយក្រុមហ៊ុនផលិតសំលៀកបំពាក់ធំៗ របស់អាមេរិកចាប់ផ្តើបរើបង្វិចជាបណ្តើរៗ ហើយដំណើរឆ្ពោះទៅកាន់ទឹកដីហាណូយប្រទេសវៀតណាម ដើម្បីគេចចេញពីទារុណកម្មពាណិជ្ចកកម្មមួយនេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Brooks លោកJim Weber ថ្លែងប្រាប់សារពត៌មានប្រាប់រ៉យទ័រថា “យើងនឹងទាញផលិតផលភាគច្រើនចេញពីប្រទេសចិន ហើយយើងប្រហែលជាតាំងបន្ទាយថ្មីនៅលើទឹកដីវៀតណាមរយៈពេលវែង។

ចាប់តាំងពីឆ្នាំមុនមកវៀតណាមបានក្លាយទៅជាទិសដៅពេញនិយមសម្រាប់ក្រុមហ៊ុនដែលកំពុងសម្លឹងរកមើលការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនដោយសារតែសង្គ្រាមពាណិជ្ជកម្មកំពុងបន្ត។ លោក Kasper Rorsted អគ្គនាយក Adidas បាននិយាយកាលពីខែឧសភាថាក្រុមហ៊ុនរបស់លោកកំពុងផ្លាស់ប្តូរការទិញស្បែកជើងពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម។

ក្រុមហ៊ុន Samsung កាលពីខែធ្នូឆ្នាំមុនបានបិទរោងចក្រទូរស័ព្ទមួយក្នុងចំណោមរោងចក្រចំនួនពីរនៅប្រទេសចិនដើម្បីផ្តោតការយកចិត្តទុកដាក់បន្ថែមលើបណ្តាប្រទេសដែលមានតម្លៃថោកដូចជាប្រទេសវៀតណាមនិងឥណ្ឌាសម្រាប់ផលិតកម្ម។

របាយការណ៍របស់ក្រុមហ៊ុនជ្រើសរើសក្រុមហ៊ុន Navigos Group ដែលបានចេញផ្សាយកាលពីខែមុនបានឱ្យដឹងថាក្រុមហ៊ុនដែលផ្លាស់ប្តូរផលិតផលពីប្រទេសចិនមកប្រទេសវៀតណាមគ្រោងនឹងបង្កើនចំនួនបុគ្គលិករបស់ខ្លួនឱ្យបានទ្វេដងឬបីដងនៅចុងឆ្នាំនេះ។

ប្រភព: business-cambodia
អត្ថបទដោយ៖ នេន សុធី