ជាលើកទី១ សម្រាប់លោក សុខ ទូច ដែលត្រូវបានតុលាការកោះហៅ។ ប្រធានរាជបណ្ឌិត្យសភារូបនេះ សរសេរលើបណ្តាញសង្គម យ៉ាងដូច្នេះថា
«វា ជារឿងចម្លែកក្នុងជីវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញា កោះហៅ តាមបណ្តឹងរបស់គណបក្សខ្មែរក្រោក។ ទោះបីខ្ញុំ មមាញឹករកពេលសម្រាកមិនបានក្នុងការបំពេញការងាររាជការ ក៏ខ្ញុំនឹងចូលខ្លួនតាមការកោះហៅនេះ»។
លោក សុខ ទូច រងបណ្តឹងខាងលើ គឺដោយសារតែរិះគន់គណបក្សខ្មែរក្រោក ដែលធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ដើម្បីប្តឹងទារយកកោះត្រល់វិញ។
កាលនោះ លោក សុខ ទូច លើកឡើងថា ការទាមទារកោះត្រល់គឺជាភារកិច្ចរបស់រដ្ឋាភិបាល ហើយលោក យល់ថា សមត្ថកិច្ច គួរចាត់វិធានការ (ចាប់ដាក់គុក) ចំពោះអ្នកផ្សេង ដែលធ្វើចលនាទាមទារកោះត្រល់នេះ៕