ភ្នំពេញ ៖ កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា បានកំពុងធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនធំបង្ហាញការចាប់អារម្មណ៍និងភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយសារមួយប្រយោគពាក់ព័ន្ធលើបញ្ហាវិបត្តិស្នេហា ដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។
តាមរយៈការបញ្ចេញសារខ្លីមានអត្ថន័យរៀបរាប់ពីការកាត់ចិត្តចេញពីរឿងរ៉ាវស្នេហារបស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា នាពេលនេះមានមហាជនជាច្រើនលើកជាសំណួរថា តើរឿងរ៉ាវនេះកើតឡើងដោយរបៀបណា? ខណៈ ឱក សុគន្ធកញ្ញា កន្លងមកទើបបែបធ្លាយដំណឹងភ្ជាប់ពាក្យនិងទំនាក់ទំនងស្នេហាជាមួយប្អូនប្រុសថៅកែហង្សមាសនោះ។
ទោះបីជាមានការលើកឡើងជាសំនួរយ៉ាងណាក្តី ប៉ុន្តែជាចម្លើយពុំទាន់ត្រូវបានបញ្ជាក់ពីសាមីខ្លួនកញ្ញា ឱក សុគន្ធកញ្ញា នៅឡើយទេ?។ សាររបស់តារាស្រីកញ្ញា ឱក សុគន្ធកញ្ញា ដែលបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងចំពោះមហាជននោះគឺនាងបានសរសេរថា ខ្ញុំចង់បញ្ឈប់នៅចិត្តស្រលាញ់ ចង់ដើរចេញពីគេ តើកាត់ចិត្តបែបណា..?។
ដោយឡែកបើតាមការកត់សម្គាល់ក៏មានអ្នកគាំទ្រនាងខ្លះបាននិយាយ ថា លើកមុនមួយម៉ាត់បែកពីរម៉ាត់បែក ចាក់ដោតមិនទាន់ស្រួលបួលផងឥឡូវចាក់ដោតទៀតហើយ អោយតែគាត់ច្រៀងបទ sad sad ចឹងដឹងចូលតួហ្មងមិនដឹងទឹកភ្នែកមកពីណា ចង់ចាកចេញពីទីនេះ ចង់ទៅទៅៗឡូវមកទៀតហើយ។
ហេតុផលនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនទៀតយល់ថាប្រយោគមួយឃ្លារបស់កញ្ញា ឱក សុគន្ធកញ្ញា ខាងលើនេះគឺអាចត្រឹមតែអត្ថន័យឬចំណងជើងបទចម្រៀងប៉ុណ្ណោះ។ ប៉ុន្តែក៏មានប្រភពច្បាស់ឯទៀតទម្លាយថា នេះពិតជាអត្ថន័យក្នុងបទចម្រៀងថ្មីរបស់ ឱក សុគន្ធកញ្ញា មានចំណងជើងថា កុំប្រាប់ខ្ញុំឲ្យឈប់ស្រឡាញ់អ្នកបានទេ?ប៉ុណ្ណោះ៕