​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាធម្មតាក្នុងប្រទេសកម្ពុជា នៅពេលឪពុកម្តាយ ឬអាណាព្យាបាល រៀបចំពិធីមង្គលដល់កូនប្រុសស្រី ពួកគាត់តែងអញ្ជើញបងប្អូនញាតិជិតខាង ដើម្បីចូលរួមឱ្យពរ និងដឹងឮ ហើយអ្នកចូលរួមតែងមានជាអំណោយផ្សេងៗ ដើម្បីជូនម្ចាស់កម្មវិធីផងដែរ។ ដោយឡែកអ្នកទាំងនោះ នៅពេលមានកម្មវិធីអ្វីមួយ គេក៏តែងហៅវិញ ដែលខ្មែរយើងហៅថា ជាការសងចំណងដៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូលដល់សាច់រឿងរបស់យើងវិញ បុរសម្នាក់បានបង្ហោះ Shoot screen ឆាតឆ្លើយឆ្លងរវាងខ្លួន និងម្ចាស់កម្មវិធីមង្គលការ បង្ករការវែកញ៉ែកពេញបណ្តាញសង្គម ដោយសារភាគីម្ចាស់ដើមកាទទូច សុំឱ្យសងចំណងដៃ ឯខាងអ្នកជំពាក់ថាអត់លុយព្រោះកូវីដ ចាំកម្មវិធីលើកក្រោយចាំហៅទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្រោយពីជជែករួចខាងភាគីជំពាក់ចំណងដៃ ក៏បានបង្ហោះសារយ៉ាងវែងយ៉ាងដូច្នេះថា «ពីខ្ញុំអ្នករត់ ផាសអាប់ បង់រំលោះថ្ងៃនេះខ្ញុំចង់បញ្ចេញ បញ្ហាមួយដែលខ្ញុំជឿថា បងប្អូនគ្រប់គ្នា មិនដែលជួបមិនដែលឮ ទុកជាមេរៀនសម្រាប់បងប្អូនយើង កុំឱ្យជួបប្រទះដូចខ្ញុំ: ពាក្យសុំទោស សុំអធ្យាយស្រ័យបានប្រើឆ្លើយឆ្លងតាមរយៈ Facebook Chart រួចហើយ នៅឡើយគេមិនយោគយល់ និងលើកលែង ទោះបីវាត្រឹមជាការខកខានមិនបានចូលរួម ពិធីកាត់ចំណងដៃមួយ (ថ្ងៃទី 29 វិច្ឆិកា 2020) ជាថ្ងៃដែលផ្ទុះកូវីដខ្លាំង ដែលធ្វើឱ្យមនុស្សម្នាខ្លាចរអាសឹងតែមិនហ៊ានចេញពីផ្ទះ។ ប៉ុន្មានថ្ងៃបន្ទាប់សារមកពីគូរស្នេហ៍ភរិយាថ្មីនោះ បានមកតាមទារលុយចំណងដៃ ដែលខ្ញុំបាទជំពាក់កាលពីឆ្នាំ2017 របស់គាត់ទាំងពីរនាក់ 30$ ទោះបីជាខ្ញុំបានបញ្ជាក់ពីហេតុផលយ៉ាងណា ហាក់បីដូចជាគ្មានបានផល ប្រៀបបានដូចជាអ្នកចងការប្រាក់មកទារពីកូនបំណុល ដូចដែលមាននៅខាងក្រោមស្រាប់ (សុំអត់បញ្ចេញឈ្មោះ)។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបានសន្សំលុយពីការសម្ងំរត់ PassApp មក 3-4ថ្ងៃមកនេះ មិនទាន់គ្រប់ 40$ទេ ព្រោះអត់មានមនុស្សជិះ ខ្លាចកូវីដ19 តែទោះជាយ៉ាងណា ក៏ខ្ញុំរកគេឱ្យគ្រប់ចំនួនសងគេហើយ សង្ឃឹមថាផុតកម្មពារនឹងគ្នាចុះ កុំឱ្យជាតិក្រោយជួបគ្នាទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមផ្តាំផ្ញើទៅបងប្អូនដែលនឹងមានគម្រោងរៀបអាពាណ៍ពិពាណ៍ ឬកម្មពិធីផ្សេងៗនៅពេលខាងមុខ កុំផ្តោតសំខាន់លើចំណងដៃពេក ព្រោះការអញ្ញើញភ្ញៀវមិនអាចបាន 100% ដូចការរំពឹងទុកនោះទេ អ្នកខ្លះគាត់អាចមានទុក្ខធុរៈ ឬថវិការដែលមិនអាចមកចូលរួមបាន សូមអធ្យាស្រ័យឱ្យពួកគាត់ផង គ្មានអ្នកណាចង់ជំពាក់គេទេ ហើយកុំតាមទារគេអី មិនយូរមិនឆាប់ក៏មានកម្មពិធីផ្សេង ហើយអញ្ជើគាត់ម្តងទៀតក៏មិនទាន់យឺតពេលដែរ !!! សមជួយពិចារណាតាមការគួរ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយភាគីម្ចាស់ដើមការ ក៏បានឆ្លើយតបមកវិញថា «អេ! ម៉េចចឹងdear ហើយក្រែង dear ឯងជំពាក់គេហី ពេលគេទារម៉េចបានយកទៅផុសឱ្យល្បី ដើរតួកម្សត់ចឹង? កាលមកអញ្ជើញគេដូចមិនចឹងទេ ដល់ពេលគេការគេអញ្ជើញវិញឆាតក៏មិន reply ហើយមិនខ្ចី seen ទៀតសំខាន់ shoot screen បស់ឯងយកទៅផុសពេញនឹងទៀត បើគិតថាខ្លួនឯងថ្លៃថ្នូរជំពាក់គេសងគេទៅ ព្រោះអារឿងនឹងម្ដងម្នាក់ មានទៅមានមក កុំឃើញតែប្រយោជន៍ខ្លួនឯង ព្រោះកាលអ្នកឯងការ ខ្ញុំយកលុយធ្វើការឱ្យកម្លាំងញើសឈាមប្ដីប្រពន្ធខ្ញុំទៅចង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សប្រភេទ និងមិនមែនខ្ញុំមិនដែលជួបទេ តែលើកនេះសុំនិយាយតបទៅគាត់វិញចុះ ខ្ញុំមិនបានទារចំណងដៃពីគាត់ទេ តែខ្ញុំគ្រាន់តែចង់ក្រើនរំឮកដល់គាតថា កុំធ្វើដាក់ខ្ញុំដូចធ្វើដាក់អ្នកមួយចំនួនទៀតឲ្យសោះ គាត់និយាយថាព្រោះ COVID-19 ok ខ្ញុំក៏មិនបានដាក់កំហិតថ្ងៃឲ្យអ្នកឯងត្រូវតែសងឯណា តែចុះកាលដែលមិនទាន់ Covid អ្នកឯងនៅចាយហុឺហារមិចមិនសងគេផង អ្នកមួយចំនួនផ្សេងទៀត ដែលអ្នកឯងជំពាក់ផងទៅ? អ្នកឯងគិតថាគេមិនដឹងមែន? ខ្ញុំគិតថាមានអ្នកមួយចំនួនទៀត អ្នកនៅមិនទាន់សងគេវិញផង បែបមើលទៅតែគេមិនហ៊ាននិយាយ។ អ្នកឯងហៅគេដល់តែគេហៅវិញ ពិបាកយកទៅគិតមើលខ្លួនឯងឲ្យច្បាស់ ទៅថាកាលមិនទាន់ Covid អ្នកឯងប្រើជីវិតហុឺហារ ហើយមានសងចំណងដៃគេឬអត់? ហុឺហារ តែមិនថ្លៃថ្នូរ មនុស្សរបៀបអ្នឯងសមតែខ្លាំងជាងនិងបានត្រូវ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយនេះ គឺជាបញ្ហាដែលមនុស្សមួយចំនួន ក្នុងពេលបច្ចុប្បន្នបានជួបផ្ទាល់ ក៏ជាបទពិសោធន៍ សម្រាប់ប្រិយមិត្តអ្នកអានត្រិះរិះពិចារណាផងដែរ៕ អត្ថបទ៖​ CEN ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​