​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេល ១០០ឆ្នាំជាង វត្ថុជាច្រើនបានក្លាយជាធូលីអស់ហើយ រួមទាំងខ្លួនប្រាណរបស់មនុស្សផងដែរ ប៉ុន្តែសម្រស់របស់នារីទាំង ១៦នាក់នេះ ទោះបីជារូបកាយលែងមាននៅលើលោកក៏ពិតមែន តែសម្រស់របស់នាងនៅតែឋិតក្នុងការចង់ចាំរបស់មនុស្សជាច្រើនមិនអាចបំភ្លេចបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកស្គាល់នារីទាំង ១៦នាក់ ដែលបានស្ថិតនៅក្នុងបញ្ជីនារីៗដែលស្រស់ស្អាតបំផុតក្នុងកំឡុងពេល ១០០ឆ្នាំចុងក្រោយនេះ។ យើងមិនចាំបាច់ពិចារណាថា តើនាងមានការចាក់ Botox ដែរឬអត់ទេ? មានចាក់ឬ ធ្វើចង្ការឬអត់នោះទេ… ព្រោះថាពួកនាង ស្រស់ស្អាតធម្មជាតិសុទ្ធសាធ គ្មានការកែសម្ផស្សអ្វីនោះឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះមកទស្សនានារីទាំង ១៦នាក់ ដែលស្រស់ស្អាតបំផុតក្នុងកំឡុងពេល១០០ឆ្នាំចុងក្រោយខាងក្រោមនេះ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. Ione Bright

Ione Bright ជាអ្នកសម្ដែងល្ខោនដែលមានសម្រស់ស្អាតបំផុត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. Lina Cavalieri (១៨៧៤ – ១៩៤៤)

Lina Cavalieri មិនត្រឹមតែជាតារាចម្រៀង Opera ដ៏ល្បីនោះទេ តែនាងក៏ជាតារាសម្ដែងផងដែរ។នាងត្រូវបានចាត់ទុកថាជាដួងផ្កាយដ៏ភ្លឺបំផុតនាសម័យនោះ ដោយសារមុខមាត់ដ៏ស្រស់ស្អាត ព្រមជាមួយនឹងរូបរាងកាយដ៏សិចស៊ីរបស់នាង។ រូបភាពរបស់ Lina Cavalieri ឃើញមាននៅគ្រប់កន្លែងដូចជានៅលើ Label សាប៊ូដុះខ្លួន និង Postcard ជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. Cleo de Merode

នាងគឺជានារី រាំរបាំជនជាតិបារាំងម្នាក់។ Cleo de Merode បានឈ្នះពានរង្វាន់ស្ដេចសម្ផស្សក្នុងការប្រកួត “Top Beautiful Women” ដែលរៀបចំដោយកាសែតមួយក្នុងឆ្នាំ ១៨៩៦។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. Maude Adams (១៨៧២ – ១៩៥៣)

នាងគឺជាតារាសម្ដែងអាមេរិច ដែលទទួលបានកិត្តិនាមសម្រាប់តួនាទីជា Peter Pan ។ បុគ្គលិកលក្ខណៈដ៏អស្ចារ្យ និងភាពស្រស់ស្អាតបានជួយ Adams ទាក់ទាញអ្នកដួងចិត្តមហាជនជាច្រើនក្លាយជាអ្នកគាំទ្រនាង។ នាងទទួលបានជោគជ័យបំផុតនាពេលនោះ ហើយបានក្លាយជាតារាសម្ដែងស្រីដែលមានចំណូលខ្ពស់បំផុត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥. Carolina Otero (1868 – 1965)

Carolina Otero ត្រូវបានគេហៅឈ្មោះមួយទៀតថា “La Belle” នាងគឺជាអ្នករាំផង និងជាអ្នកចម្រៀងអេស្ប៉ាញផង។ ភាពល្អឥតខ្ចោះទាំងព្រមរបស់នាងគឺសម្ផស្ស ទំនុកចិត្ត ភាពវៃឆ្លាត និងមានរូបរាងដ៏ល្អឥតខ្ចោះទៀត។ គេនិយាយថាកែវភ្នែកពណ៌ខ្មៅដ៏ពិសេសរបស់ La Belle ពិតជាមានមន្តស្នេហ៍និងមានឥទ្ធិពលខ្លាំងណាស់ ដែលគ្មាននរណាម្នាក់អាចប្រៀបជាមួយនាងបានទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦. Maude Fealy (1883 – 1971)

នាងគឺជាតារាសម្តែងនិងអ្នកនិពន្ធជនជាតិអាមេរិច។ ពេញមួយអាជីពរបស់គាត់ Fealy បានសម្ដែងនៅទីក្រុងជាច្រើន ជាកន្លែងដែលនាងបានរស់នៅ។ លើសពីនេះទៀត នាងបានក៏បង្ហាត់ក្នុងសាលាសម្ដែងផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧. Rita Martin

Rita Martin កើតនៅឆ្នាំ 1875 នៅប្រទេសអៀរឡង់។ នាងគឺជាអ្នកថតរូបដ៏ជំនាញម្នាក់ ដែលពូកែថតរូបតារាសម្តែង និងកុមារបំផុត។ Martin មានប្រៀបលើអ្នកថតរូបជាច្រើនផ្សេងទៀត ជាពិសេសការថតរូបកុមារ។ ស្ទីលជាច្រើនរបស់អ្នកថតរូបស្រីម្នាក់នេះ ត្រូវបានគេឃើញនៅលើរូបថតកុមារដ៏ពេញនិយមជាច្រើន នៃប្រទេសបារាំង និងអាល្លឺម៉ង់នៅដើមសតវត្សទី 20។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. Lily Elsie (1886 – 1962)

នាងគឺជាតារាសម្ដែង និងតារាចម្រៀងអង់គ្លេស។ អ្នករចនាម៉ូដសំលៀកបំពាក់របស់ Lily Elsie ធ្លាប់និយាយថា “Lily Elsie ព្រងើយកន្តើយចំពោះបុរសជាច្រើន នាងធ្លាប់ប្រាប់ខ្ញុំថា នាងមិនចូលចិត្តបុរសដែលមានអាកប្បកិរិយាឡើយ។ នាងពិចារណាតែបុរសណាដែលមានចិត្តអត់ធ្មត់ចំពោះស្រ្តីប៉ុណ្ណោះ” ។ ទោះបីជាយ៉ាងណាក៏ដោយ Elsie បានក្លាយជានារីម្នាក់ដែលមានសម្រស់ស្អាតបំផុតក្នុងសម័យ Edward ជាបណ្ដោះអាសន្ន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៩. Valli “Valli” Knust (1882 – 1927)

Valli Valli គឺជាតារាកំប្លែងនិង ជាតារាសម្តែងក្នុងភាពយន្ដស្ងប់ស្ងាត់ម្នាក់(ភាពយន្តអត់មានសំលេងនិយាយ) ដែលនាងបានកើតនៅប៊ែរឡាំងប្រទេសអាល្លឺម៉ង់។

១០. Gabrielle Ray (1883 – 1973)

នាងគឺជាតារាសម្តែង និងអ្នកចម្រៀងជនជាតិអង់គ្លេស ដែលល្បីល្បាញមួយរូប ដោយសារនាងបានដើរតួនៅក្នុងរឿងតន្រ្តីកំប្លែងរបស់លោក Edward ។ Ray ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ស្រស់ស្អាតបំផុតនៅលើឆាកអន្ដរជាតិទីក្រុងឡុង ហើយក្លាយទៅជានារីដែលមានរូបថតច្រើនបំផុតនៅលើពិភពលោក។

ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីអាពាហ៍ពិពាហ៍បាក់បែក នាងបាត់បង់នូវកេរ្តិ៍ឈ្មោះ ហើយថែមទាំងត្រូវរស់នៅក្នុងមន្ទីរពេទ្យវិកលចរិកនៅឆ្នាំក្រោយមក។

១១. Queen Mary of Romania (1875 – 1938)

ម៉ារីគឺជាព្រះមហាក្សត្រិយានីចុងក្រោយនៃរូម៉ានី នាងក៏ជាភរិយារបស់ស្តេច Ferdinand I.

១២. Anna Pavlova

Anna Pavlova គឺជានារីរបាំដ៏ល្បីល្បាញម្នាក់របស់រាជាណាចក្ររុស្ស៊ី នៅដើមសតវត្សទី 19 និងចុងសតវត្សទី 20 ។ Pavlova ត្រូវបានគេស្គាល់នាងយ៉ាងទូលំទូលាយ ដោយការសម្ដែងជារឿងព្រេងល្បីៗ ជាពិសេសគឺរឿង the Death of the Swan ។ នាងក៏ជានារីរបាំបាឡេដំបូងគេបង្អស់ ដែលបានធ្វើដំណើរជុំវិញពិភពលោក និងនាំយករបាំបាឡេទៅសម្ដែង ដល់អ្នកដែលមិនធ្លាប់ស្គាល់។

ថ្វីបើមានភាពមិនប្រក្រតីផ្នែករាងកាយជាច្រើនក្ដី តែនាងនៅតែមានចំណង់ចំណូលចិត្តយ៉ាងខ្លាំង បានប្រែក្លាយបញ្ហាក្លាយជាសមត្ថភាពពិសេស ក្នុងការបញ្ចេញអារម្មណ៍តាមរយៈចលនានៃរបាំរបស់នាង។

១៣. Doris Stocker

Doris Stocker គឺជាតារាសម្តែង និង តន្ត្រីករ កូនកាត់ឥណ្ឌា-អាមេរិកាំង នៅឆ្នាំ 1900 ។

១៤. ក្មេងស្រីមិនស្គាល់អត្តសញ្ញាណ ជាមួយនឹងចាបុីម៉ុងដូលីន

១៥. Anna May Wong (1905 – 1961)

Anna May Wong ត្រូវបានគេចាត់ទុកថាជាតារាភាពយន្តហុងកុងដំបូងគេបង្អស់នៅហូលីវូដ។ អាជីពដ៏វែងឆ្ងាយរបស់នាង បានចាប់ផ្ដើមពីខ្សែភាពយន្តស្ងៀមស្ងាត់ ទៅដល់រឿងភាគ ភាពយន្ត និងវិទ្យុ។

១៦. Grand Duchess Olga

នារីដ៏ស្រស់ស្អាតម្នាក់នេះ គឺជាកូនស្រីច្បងរបស់ស្ដេច Tsar – Nicholas II ដែលជាស្ដេចចុងក្រោយបង្អស់របស់ប្រទេសរុស្សី។ ក្រុមគ្រួសារទាំងមូលរបស់នាងត្រូវបានសម្លាប់ដោយ Bolsheviks នៅក្នុងទីក្រុង Yekaterinburg ប្រទេសរុស្ស៊ី។

អត្ថបទ៖​ sakarach