កំពូលតារា ១៨+ មុខស្រស់ដើមទ្រូងធំម្នាក់ ដែលគេស្គាល់ឈ្មោះថា Mia Khalifa ដែលពួកបរទេសមួយចំនួនស្រមៃ
ចង់បានធ្វើជាសង្សារ អាចនឹងខកចិត្ត ព្រោះនាងឈប់ Single (នៅលីវ ឬមិនទាន់មានគូស្នេហ៍) ទៀតហើយ។
បច្ចុប្បន្ននាងកំពុងរស់នៅជាមួយមិត្តប្រុសនាងយ៉ាងមានភាពកក់ក្តៅ និងរីករាយ។ នេះបើតាមការឱ្យដឹងពីប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយ។
កញ្ញា Mia Khalifa បានបង្ហោះរូបថតជាមួយសង្សារ គឺលោក Robert Sandberg នៅលើបណ្តាញសង្គម Instagram ធ្វើឱ្យហ្វេនបុរសៗស្រងាកចិត្តមិនស្ទើរទេ ក៏ថាបាន។
នាងបានសរសេរ Caption ថា «ទីបំផុតខ្ញុំរកឃើញបុរសម្នាក់ដែលស្រលាញ់ខ្ញុំជាខ្ញុំ ហើយ នៅយប់មួយខ្ញុំបានបង្ខំគាត់ថតរូប Selfie ជាមួយខ្ញុំជាច្រើន គាត់នៅតែអត់ធ្មត់ជាមួយខ្ញុំ និងស្រលាញ់ខ្ញុំ ហើយសូមអរគុណចំពោះក្តីស្រលាញ់មួយនេះ។»
នេះអាចចាត់ទុកជាសំណាងរបស់នាងផងដែរ អាចមានបុរសព្រមទទួលយកនាងដូច្នេះ ខណៈដែលមនុស្សភាគច្រើនមិនឱ្យតម្លៃ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖