កាលពីជាង ៣ ឆ្នាំមុន រូបភាពនៃទារកទើបនឹងកើតម្នាក់ ដែលមានទម្រង់មុខស្អាតខ្លាំងដូចគំនូរ ទទួលបានភាពល្បីល្បាញ និងចែកចាយពាសពេញបណ្ដាញសង្គមនានា ។
ទារកនោះដែរ ត្រូវបានឲ្យដឹងថាមានឈ្មោះ Arsya ជាជនជាតិថៃ ដែលមានទម្រង់មុខ ភ្នែក បបូរមាត់ និងច្រមុះ គឺស័ក្ដិសមឥតខ្ចោះ ប្រៀបដូចជារូបគំនូរ ។
នៅពេលរូបភាពរបស់គេចែកចាយដំបូង Arsya ត្រូវបានលោកវេជ្ជបណ្ឌិតវ័យក្មេងដ៏សង្ហារម្នាក់ ជាអ្នកបីនៅដៃ ដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាយល់ច្រឡំ និងគិតថា លោកគឺជាឪពុករបស់ក្មេងតូចនោះ ។
បើទោះបីជាមុខមាត់ឪពុកទារកល្បីលើបណ្ដាញសង្គមនេះ មិនមានការបង្ហាញក៏ដោយ ប៉ុន្តែមុខមាត់ម្ដាយរបស់កូនតូចរូបស្រស់មួយនេះ ក៏ទទួលបានការកោតសរសើរថាស្រស់ស្អាតខ្លាំងផងដែរ ។
រយៈពេលជាង ៣ ឆ្នាំមកហើយ មនុស្សជាច្រើនអាចនឹងឆ្ងល់ថា តើរូបសម្រស់ និងរូបរាងរបស់ទារករូបនោះ បានប្រែប្រួលយ៉ាងណាខ្លះទៅហើយ? បើតាមគណនីហ្វេសប៊ុក Paeisa Seng ដែលត្រូវជាម្ដាយរបស់ក្មេង ជាញឹកញាប់តែងតែបង្ហោះរូបភាពកូនរបស់នាង ។
ដូចដែលបានឃើញ Arsya បានធំធាត់លឿន និងប្រែប្រួលមុខមាត់ខុសកាលពីនៅជាទារកបន្តិច ។ បើទោះបីជាសម្បុររបស់គេមិនសផ្កាឈូកដូចកាលនៅតូច ប៉ុន្តែកែវភ្នែក ច្រមុះ និងទម្រង់មុខ Arsya នៅតែស្រស់សង្ហារ ទាក់ទាញខ្លាំងដដែល ៕