ជាការពិតណាស់ សព្វថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា មានថាតាមស្រុកស្រែចម្ការ ឬ តាមប្លុកៗក្នុងទីក្រុងទេ គឺល្បែងបៀរដ៏ពេញនិយម «ស៊ីគូថៃ» ពីសំណាក់ស្រីៗ ត្រូវបានឃើញគ្មានលោះថ្ងៃនោះទេ ។ ហើយល្បែងបៀរដ៏ញៀនមួយនេះ បើតាមដឹងជាក់ស្តែង ក៏បានបង្កឲ្យកើតមានជម្លោះប្តីប្រពន្ធផងដែរ ព្រោះប្រពន្ធអ្នកខ្លះដល់ថ្នាក់ហ៊ានធ្វើអ្វីៗលែងខ្លាចប្តី ក្នុងនោះដូចជា បញ្ចាំរបស់របរ ឬ រិះរកវិធីមិនល្អផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យតែបានលុយលេងបៀរ ។
ជាក់ស្តែង ថ្មីៗនេះ ល្បែងបៀរ (ស៊ីគូថៃ) របស់ស្រីៗក្មេងចាស់មួយក្រុម នៅចំណុចផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ស្ថិតភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រោមការដឹកនាំបញ្ជាពីលោកអធិការនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃពួច ចុះបង្ក្រាបកាលពីវេលាម៉ោងប្រមាណ ៣ រសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ។
ស្ត្រីអ្នកលេងចំនួន ៧ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន៖
១-ឈ្មោះមឿន គួន ភេទស្រីអាយុ៦៣ឆ្នាំជនជាតិខ្មែរមុខរបរ
រើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួ ខេត្តកណ្តាល(ជាម្ចាស់ផ្ទះ)
២-ឈ្មោះស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំមុខរបរលក់ដូ នៅភូមិចំការថ្លែងឃំុព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល(អ្នកលេង)
៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិចំបក់ទន្សាយឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកឈរមើលផងលេងផង។
៤-ឈ្មោះទឹម ផល្លី ភេទស្រី អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាលជាអ្នកលេង។
៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រីអាយុ ៣៥ ឆ្នាំ ជនជាតខ្មែរមុខរបរកម្មការីនីរោងចក្រនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាលជាអ្នកលេង។
៦-ឈ្មោះមឿង ធីតាភេទស្រីអាយុ២៥ជនជាតិកម្មកររោងចក្រនៅភូមិចំបក់ទន្សាយឃំុព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល (អ្នកលេង)
៧-ឈ្មោះភុន-ថាវី-ភេទស្រីអាយុ៣៤ឆ្នាំមុខរបរកម្មការនីរោងចក្រមានទីលំនៅភូមិចំបក់ទន្សាយ-ឃុំព្រៃពូច-ស្រុកអង្គស្នួល-ខេត្តកណ្តាល។ ប្រភព: ksn.news