កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើបណ្តាញសង្គម ខណៈដែលមានទំព័រហ្វេសបុកមួយដែលជាអ្នកនិយមប្រើប្រាស់នូវម៉ូតូធំ បានបង្ហោះនូវខ្លឹមសារសំនួរចម្លើយចំនួន២ ដែលសំណួរចំលើយទាំង២នោះបានធ្វើឱ្យមានការជជែកវែកញែកគ្នាយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ជាពិសេសក្រោយពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំ និងម៉ូតូធម្មតា ដែលបានបណ្តាលឱ្យគ្រូបង្រៀនម្នាក់ស្លា ប់ចោលប្រពន្ធ និងកូនតូចផងដែរ។
ការបង្ហោះរបស់ទំព័រហ្វេសបុកខាងលើមានខ្លឹមសារទាំងស្រុងថា៖ “អ្នកភូមិខ្ញុំតែងតែសួរខ្ញុំ2សំនួរដដែលៗថា: 👉 1-ហេតុអ្វីបានជាអ្នកជិះម៉ូតូធំ🏍ជិះលឿនៗម្លេះ💡? 👉 2-ហេតុអីបានជាដាក់សុីមំាងលឺៗម្លេះ💡?.
🎬ចម្លេីយរបស់ខ្ញុំគឺ 👉 1-បេីជិះយឺតៗដដែលពួកខ្ញុំមិនចាំបាច់ជិះម៉ូតូធំ🏍ទេ😄ជិះត្រឹមអាសង់ឬscopy….អីបានហេីយ💯✔ណាមួយពួកខ្ញុំធ្វេីដំណេីរឆ្ងាយៗណាស់ 🙏(មួយថ្ងៃ_300km-400kmឬអាចច្រេីនជាងនេះ)បេីពួកខ្ញុំជិះយឺតៗនេះពួកខ្ញុំនឹងមិនអាចទៅដល់គោលដៅទាន់ពេលវេលានេះទេ🚫👍
👉 2-សម្រាប់សម្លេងសុីមាុំងដែលតែងតែលឺសូរខ្លាំងៗ គឺពួកខ្ញុំដាក់ដេីម្បីធ្វេីជាសញ្ញាពីចម្ងាយអោយអ្នកដទៃបានដឹងនឹងប្រុងប្រយ័ត្នពីចម្ងាយទាំងអស់គ្នា ព្រោះពួកខ្ញុំបេីកបរលឿនៗ😘✔អគុណ✔”
គួរបញ្ជាក់ផងដែរថា សមាជិកក្រុមម៉ូតូធំម្នាក់ បានបើកម៉ូតូទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ បណ្តាលអោយស្លា ប់ទាំង២នាក់យ៉ាងគួរឱ្យអាណិត ដែលករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រ ន្ធ ត់នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខវត្តទួលវិហារ ស្ថិតក្នុងឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
យោងតាមគណនីហ្វេសប៊ុកម្នាក់ឈ្មោះ Nara Kim បានបង្ហោះសារមួយយ៉ាងរន្ធត់ថា “ផ្លូវស្រុកយើងមិនអំណោយផលក្នុងការជិះម៉ូតូធំលឿនៗ បែបនេះទេ ហានិភ័យខ្ពស់ណាស់ បុកគ្នានៅមុខវត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ ម្ចាស់ម៉ូតូ អា Dream បានស្លា ប់បាត់ហើយ ប្រពន្ធរបស់អ្នកស្លា ប់យំឱបប្តីឱ្យងើបឡើងព្រោះកូនៗនៅតូចណាស់
ខ្ញុំឮបែបនេះទឹកភ្នែកក៏ធ្លាក់ចុះមកដី ម្ចាស់ម៉ូតូធំនៅដង្ហើមចង្រិត មានតែជូនពរឱ្យរួចផុតជីវិតនេះផង ហើយសូមបងប្អូនដែលចូលចិត្តជិះម៉ូតូធំជាក្រុមៗ ហើយជិះលឿនរៀងរាល់ចុងសប្តាហ៍ពីភ្នំពេញទៅសៀមរាបម៉ូតូធំរាប់រយគ្រឿងនោះ អាចគិតពិចារណាឡើងវិញផង កុំព្រោះតែការសប្បាយរបស់យើងធ្វើឱ្យប៉ះពាល់ជីវិតរបស់អ្នកដ៏ទៃ
ខ្ញុំ Post នេះគ្មានចេតនាបន្ទោសអ្នកណាទេ គឺជាចេតនាមួយដើម្បីដាស់តឿនដល់មិត្តក្នុង Facebook របស់ខ្ញុំទេ សូមបងប្អូនទាំងអស់ដែល Share និង Comments ចូរមេត្តាកុំប្រើពាក្យសម្តីអសុរស ឬមិនសមរម្យអី ព្រោះគ្មានអ្នកណាចង់ឱ្យកើតរឿងបែបនេះទេ”