កាលពីជាងពាក់កណ្ដាលខែមករា ឆ្នាំ ២០២០ មានករណីដ៏ភ្ញាក់ផ្អើលមួយកើតឡើងនៅក្នុងរាជធានីបាងកក ប្រទេសថៃ បន្ទាប់ពីបានរកឃើញឆ្អឹងមនុស្សជិត ៣០០បំណែក កប់ក្នុងស្រះទឹក ស្ថិតនៅក្នុងទីតាំងភូមិគ្រឺះមួយកន្លែង ដែលគេស្គាល់ថាជាកម្មសិទ្ធ របស់កូនប្រុសអតីតសេដ្ឋីអចលនទ្រព្យម្នាក់ឈ្មោះលោក ឆាឡឺមឆៃ អុងវីស៊ីត។
កូនប្រុសរបស់លោក ឆាឡឺមឆៃ អុងវីស៊ីត ដែលជាអតីតសេដ្ឋីអចលនទ្រព្យម្នាក់ ធ្លាប់តែមានឥទ្ធិពលនៅទីក្រុងបាងកក នេះមានឈ្មោះថា អាភិឆៃ អុងវីស៊ីត អាយុ ៤០ឆ្នាំ ត្រូវបានប៉ូលិស ចា ប់ ខ្លួន ក្រោយពីបានរកឃើញភ័ស្ដុតាងមួយចំនួនដែលសង្ស័យថា គេពាក់ព័ន្ធជាមួយករណីមនុ ស្ស ឃា ត ជាច្រើនករណី ។
ចំពោះមូលហេតុឈានទៅដល់ការឆែកឆេរផ្ទះរបស់ អាភិឆៃ អុងវីស៊ីត គឺផ្ដើមឡើង ដោយមានការស ង្ស័ យ ថា គេជា ឃា តករ សម្លា ប់ នារីស្រស់សោភាម្នាក់ដែលជាមិត្តស្រីរបស់ខ្លួនឈ្មោះនាង វ៉ារិនថន ឆៃយ៉ាចេត ហៅ គីក អាយុ ២២ឆ្នាំ។
រឿងហេតុបានចាប់ផ្ដើម កាលពីខែ កក្កដា ឆ្នាំ ២០១៩ ដោយកាលនោះ អាភិឆៃ អុងវីស៊ីត និងនាង វ៉ារិនថន ឆៃយ៉ាចេត បាននាំគ្នាដាក់ពាក្យបណ្ដឹង ដោយពាក្យបណ្ដឹងនោះបាននិយាយថា នាង វ៉ារិនថន ឆៃយ៉ាចេត ត្រូវបានគេចាប់ រំ លោ ភ សូមឲ្យប៉ូលិសជួយស្វែងរកមុខជនដៃដល់។
ត្រឹមតែរយៈពេលខ្លី បន្ទាប់ពីដាក់ពាក្យបណ្ដឹង ស្រាប់តែគ្រួសាររបស់ នាង វ៉ារិនថន ឆៃយ៉ាចេត បានរាយការណ៍ថា នាង វ៉ារិនថន ឆៃយ៉ាចេត បានបា ត់ ខ្លួន និងមិនអាចទំនាក់ទំនងបាន។
ពេលនោះប៉ូលិសបានព្យាយាមស្វែងរកនារីរងគ្រោះយ៉ាងណាក៏មិនឃើញដែរ រហូតទទួលបានដំរួយពីបុរសវ័យខ្ទង់ ៥០ឆ្នាំម្នាក់ថា នាងត្រូវបានគេ ស ម្លា ប់ ហើយដំរួយនោះបាននាំឲ្យប៉ូលិសចូលទៅសុំឆែកឆេរផ្ទះរបស់លោក អាភិឆៃ អុងវីស៊ីត ដែលមានទីតាំងស្ថិតនៅខណ្ឌបាងខា រាជធានីបាងកក។
៦ខែបន្ទាប់ពីការបាត់ខ្លួនរបស់នាង វ៉ារិនថន ឆៃយ៉ាចេត ទីបំផុតនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ ប៉ូលិសបានរកឃើញ សាក ស ព រលួយ ព្រមទាំងសម្លៀកបំពាក់ រុំនៅក្នុងថង់ខ្មៅធំមួយ ហើយត្រូវបានគេកប់នៅក្រោយផ្ទះរបស់លោក អាភិឆៃ អុងវីស៊ីត ដែលសា ក ស ព នោះគឺជា ស ព របស់នាង វ៉ារិនថន ឆៃយ៉ាចេត នោះឯង។
ប្រភពពីសារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឲ្យដឹងថា ជ ន រង គ្រោះ ត្រូវបានគេចងនឹងច្រវ៉ាក់ ហើយដាក់ឲ្យដេកនៅក្នុងប្រអប់ដែកមួយ រង់ចាំជ នរ ង គ្រោះ ដាច់ដង្ហើមទើប ឃា ត ករ យក ស ព ទៅកប់ចោលបំបាត់ភ័ស្ដុតាងនៅខាងក្រោយផ្ទះរបស់គេ។
ដោយការ ស ង្ស័ យ បន្ថែមទៀត នៅថ្ងៃទី ១៧ ខែមករា ឆ្នាំដដែលក្រុមប៉ូលិសជំនាញបានចុះមុជក្នុងស្រះនោះ ដើម្បីចង់ដឹងថា តើមានអ្វីខ្លះទៀតដែលជាអាថ៌កំបាំង ព្រោះថាកន្លងមកមានករណីក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ បាត់ខ្លួនរកពុំឃើញ ខណៈដែលផ្ទះរបស់ក្មេងស្រីនោះ ក៏នៅក្បែរភូមិគ្រឹះរបស់ជ ន ស ង្ស័ យ ខាងលើដែរ។
លោកវរសេនីយ៍ទោ ជីរ៉ាគ្រីត ចារុនផាត់ មេបញ្ជាការផ្នែកសុខុមាលភាពស្ត្រី និងកុមារបាននិយាយថា ជាលទ្ធផលក្រុមជំនាញបានរកឃើញឆ្អឹងមនុស្សរហូតទៅដល់ ២៩៨ បំណែក ដែលអាចជាឆ្អឹងមនុស្សចំនួន ៣នាក់ ផ្សេងទៀត ត្រូវបានជនស ង្ស័ យ ស ម្លា ប់ ហើយបោះចូលទៅក្នុងស្រះ។ ហើយបើតាមលទ្ធផលកោសល្យវិច័យបានបង្ហាញថា បំណែកឆ្អឹងទាំងនោះគឺជាឆ្អឹងរបស់មនុស្សស្រី។
មន្ត្រីប៉ូលិសដដែលបាននិយាយទៀតថា យោងតាមការស៊ើបអង្កេតបានបង្ហាញថា ជ ន ស ង្ស័ យ ពិតជាជាប់ពាក់ព័ន្ធនឹងករណីមនុស្ស ឃា ត ជាច្រើននាក់ ដូច្នេះត្រូវបានចា ប់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ ហើយពេលនោះ ប៉ូលិសក៏បានតាមស្វែងរកអតីតមិត្តស្រីរបស់ ជ ន សង្ស័ យ ផ្សេងទៀត ដើម្បីបញ្ជាក់ថា តើអ្នក ស្លា ប់ ទាំងអស់នោះ គឺជានរណា។
ទាក់ទងនឹងការ ស្លា ប់ របស់នាង វ៉ារិនថន ឆៃយ៉ាចេត ជ ន សង្ស័ យ បាននិយាយពេលចាប់ខ្លួនយ៉ាងដូច្នេះថា នៅយប់មុនពេលជ នរ ង គ្រោះ ស្លាប់ នាង និងរូបគេ បានប្រើប្រាស់ថ្នាំញៀ ន ព្រមទាំងបានរួ ម រ័ ក យ៉ាងត្រេកត្រអាលទៀតផង ហើយដោយសារអារម្មណ៍ពេលនោះមានក្ដីសុខខ្លាំងពេក ខ្លួនក៏បានបង្គាប់ឲ្យនារីរ ង គ្រោះ ចូលទៅដេកក្នុងប្រអប់ដេកមួយ តែខ្លាចនាងរត់បាត់ ទើបខ្លួនបានយកសោរចាក់ជាប់ រួចដេកលក់ដល់ភ្លឺ។ ជ ន សង្ស័ យ បានបន្តថា ពេលភ្ញាក់ឡើង ខ្លួនក៏បានទៅបើកប្រអប់ដេកនោះ ទើបឃើញនារីរងគ្រោះដា ច់ខ្យល់ ស្លា ប់ បាត់ទៅហើយ ទើបភ័យឆោឡោ ហៅបុគ្គលិកម្នាក់មកជួយយក ស ព នាងទៅកប់ដើម្បីបំបាត់ភ័ស្ដុតាង។
បើយោងតាមសំណុំរឿងចាស់បានបង្ហាញថា តាមពិតសេដ្ឋីអចនទ្រព្យ លោក ឆាឡឺមឆៃ អុងវីស៊ីត ដែលជាឪពុកបង្កើតរបស់ ជ ន សង្ស័ យ អាភិឆៃ អុងវីស៊ីត ត្រូវបានតុលាការ ដា ក់ ទោ សជាប់ពន្ធនាគារ នាកំលុងចុងឆ្នាំ ១៩៨០ ក្រោយរកឃើញថា គាត់បាន ស ម្លា ប់ យុវតីអាយុ ១៥ឆ្នាំម្នាក់ក្នុងឆ្នាំ ១៩៨៣ ដោយសា កស ពរបស់នាងត្រូវបានគេរកឃើញដាច់ជាពីរកំណាត់។
ការស្លា ប់ របស់យុវតីម្នាក់នោះ ក៏ជាប់ស ង្ស័ យ ជាមួយម្ដាយរបស់លោក ឆាឡឺមឆៃ អុងវីស៊ីត ដែរ តែក្រោយមកស្ត្រីជាម្ដាយ និងប្អូនស្រីរបស់លោក បានរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស។ ជាមួយគ្នានេះដែរ បន្ទាប់ពីលោក ឆាឡឺមឆៃ អុងវីស៊ីត មានសេរីភាពវិញ ស្រាប់តែត្រូវបានខ្មាន់កាំ ភ្លើ ង បា ញ់ ស ម្លា ប់តែម្ដង។
លោក ឆាឡឺមឆៃ អុងវីស៊ីត ត្រូវបានប្រជាជនថៃសម័យនោះទទួលស្គាល់ថា ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ កាន់កាប់ជំនួញផ្នែកអចលនទ្រព្យ និងត្រូវបានគេស្គាល់ថា ជាម្ចាស់ផ្សារមួយក្នុងរាជធានីបាងកក ឈ្មោះថា អនខេវីសីត ទៀតផង តែក្រោយមកផ្សារនោះបានបិទជាផ្លូវការ ៕