ផ្ទុះអាវុធ ស ង្ស័ យ បា ញ់ ស ម្លា ប់ ខ្លួនឯងនៅភូមិប៉ាយ៉ាបខណ្ឌសែនសុខ
មានករណី ផ្ទុះ អា វុធ បណ្ដាលឲ្យបុរសម្នាក់ ស្លា ប់ ភ្លាមៗក្នុងផ្ទះមួយកន្លែង ភ្លាមនោះបងប្រុសជនរងគ្រោះលឺសំលេង ផ្ទុះ អា វុ ធ ក៏ចុះទៅមេីល ឃេីញប្អូនដេកដួលហូរ ឈា ម ទៅហេីយ ក៏ស្ទុះទៅលេីកប្អូនឡេីងរថយន្ត
បម្រុងជូនទៅ ស ង្គ្រោះ នៅឯមន្ទីរពេទ្យ តែអកុសល ជ ន រង គ្រោះ បាន ស្លា ប់ ទៅហេីយ ទេីប ស ព លេីរថយន្តមិនទាន់បេីកចេញទៅឡេីយ ចំណែកឯ អា វុ ធ ខ្លីមួយដេីម និងមានស្នាម ឈា ម នៅក្នុងផ្ទះមិនទាន់មានអ្នកណាប៉ះពាល់ឡេីយ នេះជាសេចក្ដីរាយការណ៍បឋមបានឲ្យសហការីហង្សតូចដឹងនៅមុននេះបន្តិច។
កេីតឡេីងកាលពីវេលាម៉ោង០៩:៥៥នាទីព្រឹក ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែងមួយកន្លែង តាមផ្លូវបេតុងលេខ១៩២៨ ក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ខណៈនេះអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងនគរបាលខណ្ឌសែនសុខ កំពុងធ្វេីការសាកសួរតាមជំនាញរបស់សមត្ថកិច្ចផងដែរ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡេីយ ។ សូមរងចាំដំណឹងបន្ថែមពីក្រុមការងារហង្សតូច បន្តិចទៀតនេះ។ ប្រភព៖ សារព័ត៌មានហង្សតូច