កំពង់ធំ៖ នៅក្នុងថ្ងៃនេះមានហេតុការណ៍ដ៏រន្ធត់ខ្លាំង និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយអ្នកជិះម៉ូតូធំម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលជិះនៅក្នុងដំណើរ ក្នុងកម្មវិធី 6th Anniversary Of ETF ទៅខេត្តសៀមរាប បានបាត់បង់ជីវិត។
នៅក្នុងហេតុការណ៍នេះដែរ ឃើញថាអាខោនហ្វេសប៊ុកឈ្មោះ Suong Sothea ជិះ Yamaha R1 ដែលគោលដៅជិះពី ភ្នំពេញឆ្ពោះ ទៅខេត្តសៀមរាប បានគ្រោះថ្នាក់បុកគ្នាជាមួយនឹងម៉ូតូគ្រូ បង្រៀន ម្នាក់ ដោយបានជិះ ម៉ូតូ Dream បុកគ្នា នៅ ខាង មុខ វត្ត ទួលវិហារ ស្រុក សន្ទុក ខេត្ត កំពង់ ធំ ដោយបានស្លាប់ ទាំង សង ខាងផងដែរ។
ក្រោយពីបានទទួលដំណឹងនេះ មហាជនជាច្រើនពិតជាក្តុកក្តួល និងសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពរបស់អ្នកទាំង២។
យ៉ាងណាមិញអ្វីដែលកាន់តែចាប់អារម្មណ៍ និងធ្វើឲ្យអ្នកលេងបណ្តាញសង្គមនាំគ្នារំជួលចិត្តនោះគឺ មុនពេលស្លាប់គូស្នេហ៍បុរសដែលជាអ្នកបើកម៉ូតូYamaha R1 បានស្លាប់នោះ បានបង្ហោះសារបង្ហាញក្តីបារម្ភ ពាក្យពេចន៍ជូនពរជាច្រើននៅពេលទៅដំណើរកម្សាន្តមួយនេះ ដោយមើលទៅហាក់ដូចជាការលាគ្នាចុងក្រោយយ៉ាងដូច្នេះ។
លើសពីនេះទៅទៀត ថ្ងៃដែលបុរសម្នាក់នេះបានបាត់បង់ជីវិត ក៏ជាថ្ងៃគម្រប់ខួបស្នេហារបស់អ្នកទាំង២ផងដែរ ទាំងនេះដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈពេលដែលខាងស្រី ដង្ហើយហៅខាងប្រុសមកវិញ។
ដោយឡែកសម្រាប់គ្រួសាររបស់លោកគ្រូមានការអាសូរណាស់! ប្រពន្ធស្រែកយំឱបសពប្តីហៅងើបឡើងព្រោះកូនៗនៅតូចណាស់ គ្រោះ ថ្នា ក់ ចរាចរណ៍ក្រុមម៉ូតូធំ និងម៉ូតូឌ្រីមសង់ បណ្តា ល ឲ្យគ្រូបង្រៀន ម្នាក់ ស្លា ប់នៅនឹងកន្លែង ។
ករ ណី គ្រោះ ថ្នា ក់ ចរាចរណ៍ រវាងក្រុមម៉ូតូធំនិងម៉ូតូគ្រូបង្រៀនឌ្រីមសង់០១០ បណ្តាលភាគីម៉ូតូគ្រូបង្រៀន ស្លា ប់ ភ្លាមៗនៅនឹងកន្លែងកើ ត ហេតុអ្វីដែលគួរឲ្យកាន់តែសោគសង្វេគទៀតនោះ ប្រពន្ធយំឱស ព ប្តីយំ ស្រែកហៅ ស ព ប្តីឲ្យងើបឡើងវិញ ព្រោះកូនៗនៅតូចណាស់ រីឯភាគីម៉ូតូ ធំរ ង រ បួ ស ធ្ង ន់ បញ្ចូនទៅសង្គ្រោះមន្ទីរពេទ្យ។
ហេ តុការណ៍ គ្រោះថ្នាក់ ដ៏ គួររ ន្ធត់ សោក សង្វេគនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិឆ្ឆិកានេះ វេលាម៉ោង៨ ត្រង់ចំនុច វត្តទួលវិហារ ឃុំជ្រាប ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជុំវិញរឿងដ៏សម្វែកនេះឃើញមហាជនមានការរិះយ៉ាងចាស់ដៃចំពោះក្រុមជិះម៉ូតូធំបើកបរម៉ូតូលឿនៗណាស់ហាក់មិនកោតខ្លាចនឹងច្បាស់ចរាចរណ៍ និង គ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។
ម្យ៉ាងវិញទៀតសារព័ត៌មានជាច្រើនហាក់មានទំនោរទៅខាងអ្នកបើកម៉ូតូធំដែលបង្កគ្រោះថ្នាក់ស្លា ប់ ខ្លួនឯង ក៏ដូចជាបង្កគ្រោះថ្នាក់សម្លា ប់លោកគ្រូដែលជាបង្គោលគ្រួសារមួយបង្កក្ដីសោកសង្វែកពេកពន់៕