ប្រទេសថៃ៖ បើយោងតាមវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមទាក់ទងទៅនឹងបុរសម្នាក់បានចា ប់ ពស់វែកដ៏ធំ១ក្បាលមានប្រវែង ៥ ម៉ែត្រ
ត្រូវបានចាប់បាននៅក្នុងភោជនីយដ្ឋានមួយ ប៉ុន្តែ ម្ចាស់ភោគជនីយដ្ឋានពណ៌នាថាវាជាសញ្ញាផ្តល់នូវពរជ័យមួយ។
ស្ត្រីឈ្មោះ Kanchana Saeton ក្រោយពេលដែលបុរសម្នាក់ ចា ប់ បានវាក្នុងហាងរបស់នាង នាងក៏បានថតបង្ហោះក្នុងបណ្តាញ
សង្គមធ្វើឲ្យមានអ្នកគាំទ្រច្រើនមែនទែន។ ម្ចាស់ហាងបានជឿថានេះជាលាភដូចដែលជនជាតិថៃជាច្រើនដែលជឿថា សត្វពស់គឺជាសត្វដែលមានវិញ្ញាណ អ្នកស្រី Kanchana
បានសរសើរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថា ពស់វែកអាចជាអ្នកថែរក្សានៃដែនដី ដែលភោគជនីយដ្ឋានរបស់នាងស្ថិតនៅ ។
នាងបានសរសេរថា៖ «អ្នកការពារនេះនៅទីនេះ គឺគួរគោរពកោតខ្លាចខ្លាំងណាស់» ។
«ក្នុងរយៈពេល ១០ ឆ្នាំ មកនេះ ចាប់តាំងពីខ្ញុំបើកភោជនីយដ្ឋាន ខ្ញុំទើបតែបានឃើញវាជាលើកដំបូងនៅថ្ងៃនេះ ។ ព្រោះខ្ញុំគ្រាន់តែធ្លាប់សុបិន្តអំពីវាប៉ុណ្ណោះ» ។
ទោះយ៉ាងណា ពស់វែកនេះ ចុងក្រោយ ត្រូវបានគេយកទៅព្រលែងចូលធម្មជាតិរបស់វាវិញចៀសវាបង្ករគ្រោះថ្នាក់ដល់អ្នកដទៃ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖