(ព្រះសីហនុ)៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានស្ទាក់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗ ក្រោយបាញ់សម្លាប់ជនជាតិចិនដូចគ្នា ហើយទម្លាក់ពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នៅវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីផ្ទុះអាវុធមួយនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់នៅនឹងកន្លែង។

ជនជាតិចិនទាំងនេះ បានជិះរថយន្តម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2K-3970 ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ៕

CR: reshnewsasia