នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយដោយយោងទៅតាមពាក្យបណ្តឹងរបស់បុរសជាប្តីបានប្តឹងចោ ទ ប្រកាន់ថា លួ ងលោ មរួ ម រ័ កជាមួយប្រពន្ធរបស់ខ្លួន ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា យុវជនដែលត្រូវបានឃាត់ខ្លួននេះឈ្មោះយឿង យ៉ាង អាយុ២៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
យឿង យ៉ាង ត្រូវបានកម្លាំងកងរាជអា វុ ធហ ត្ថស្រុកកៀនស្វាយ ចា ប់ ខ្លួនដោយយោងទៅតាមពាក្យបណ្តឹ ង របស់ប្តីរបស់ជ ន រ គ្រោះ ដែលមានអាយុ៥៥ឆ្នាំ និង នា រី រង គ្រោះដែលមានអាយុ១៨ឆ្នាំ ជាប្រពន្ធ
ទាក់ទិននឹងរឿងរ៉ាវប្រុសប្រកែក ស្រីប្រកាន់ខាងលើនេះបើតាមយុវជន ជា ប់ ចោ ទ បានឱ្យដឹងថា ដំបូងឡើយខ្លួនបានទៅទំនាក់ទំនងទិញផ្លែស្វាយម៉ៅពីចំការរបស់ប្តីនាងដែលត្រូវជាប្តីរបស់នារីរងគ្រោះ។
ពេលចូលទិញផ្លែស្វាយញឹកញាប់ទៅ ពួកគេក៏មានទំនាក់ទំនងគ្នា និងចុងភ្នែកដើមភ្នែកដាក់គ្នា ដោយនា រី រ ង គ្រោះ នៅក្មេង ហើយបុរសជាប្តីមានវ័យចំណាស់ រហូតដល់ទៅ៥០ប្លាយឆ្នាំឯណោះ ទើបធ្វើឱ្យពួកគេហាក់ត្រូវរ៉ូវគ្នា។
ផ្តើមចេញពីទំនាក់ទំនងបេះដូងរវាងពួកគេទាំង២កាន់តែជិតស្និទ្ធគ្នាឡើង នៅព្រឹកថ្ងៃទី២៥ ឧសភា ពួកគេបានណាត់គ្នាចូលទៅក្នុងបន្ទប់របស់នារីរងគ្រោះ បំ ណ ង រួ ម រ័ ក សេ្នហា តែត្រូវបែកធ្លាយដល់បុរជាប្តីចំណាស់
ទើបមានការប្តឹងសមត្ថកិច្ចកងរាជអា វុ ធហត្ថស្រុកកៀនស្វាយ ចា ប់ ខ្លួន និងទារជំងឺចិត្តចំនួន២ម៉ឺនដុល្លារ ។ ការអះអាងពីបញ្ហាលួចមានទំនាក់ទំនងស្នេហាគ្នានេះ ត្រូវបាននា រី រ ង គ្រោះ បដិសេធថា
គ្រាន់តែមានការរាប់អានគ្នាធម្មតាប៉ុណ្ណោះ ឯការចា ប់ រំ លោ ភ គឺជាការចា ប់ ពិតប្រាកដមែន។ ដោយសារជនសង្ស័យគ្មានលុយសងជំងឺចិត្តដល់នារីរងគ្រោះ
ទើបសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកៀនស្វាយសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី ៕