តារាម៉ូដែលទស្សនាវដ្តី Miss Maxim ម្នាក់បានបង្កឲ្យមានភាពចម្រូងចម្រាសដោយសារតែការថតរូបលើខ្នងដំរីមួយក្បាល។
Jessica Rast ត្រូវបានបំផុសគំនិតដោយធម្មជាតិដែលនាងបានឃើញក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីនិងការធ្វើដំណើរបរបា ញ់។
ដូច្នេះដើម្បីចា ប់ យកបទពិសោធន៍ខ្លះៗ នាងបានថតរូបនៅលើសត្វដំរីមួយក្បាល។
នាងពន្យល់ថា “រូបថតនេះត្រូវបានថតយ៉ាងស្ងាមស្ងាត់ មានអ្នកការពារសត្វជួយថតឲ្យខ្ញុំ”។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពនៃការធ្វើដំណើរនៅកោះបាលីបានបង្កភាពល្បីល្បាញនៅពេលនាងបង្ហោះវានៅលើបណ្តាញសង្គម។
ការជិះដំរីត្រូវបានថ្កោលទោ ស ដោយអង្គការសុខុមាលភាពសត្វនានាដូចជា Humane Society of the US និង Association of Zoos and Aquariums ជាដើម។
នេះដោយសារតែ សត្វដំរីត្រូវបាន រំ លោ ភ បំ ពា ន ជាញឹកញាប់ដើម្បីបង្វឹកពួកគេឲ្យដឹកភ្ញៀវទេសចរ។
ទោះបីជាបែបនេះក៏ដោយ Jessica បាននិយាយការពារការថតនេះហើយបានពណ៌នារូបចម្លាក់ថាជា សិល្បៈ។
នៅលើបណ្តាញសង្គម Instagram តារាម៉ូដែលកាណាដារូបនេះបានសរសេរថា “គ្រាន់តែជាទេពអប្សរព្រៃ។ យើងជាធម្មជាតិ។ នេះគឺជាធម្មជាតិ។ តើអ្នកយល់ថា សិល្បៈនេះគួរឲ្យស្អប់ខ្ពើមមែនទេ?។ សម្រាប់ខ្ញុំ អ្វីៗទាំងអស់គឺសុទ្ធតែជាសិល្បៈ”។
ទោះបីជាការជិះដំរីនេះត្រូវបានថ្កោលទោ ស ដោយអង្គការសត្វជាច្រើនក៏ដោយប៉ុន្ដែការបង្ហោះរបស់តារារូបនេះនៅតែទទួលបានការចុច Like ចំនួន៦,០០០ Like៕