បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម បានដឹងទៀតថា ភ្លៀងនឹងបន្តធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ហើយកន្លែងខ្លះអាចនឹងមានភ្លៀងធ្លាក់ច្រើន ។
តាមសេចក្ដីប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីតាមដានលើការវិវត្តអាកាសធាតុជាប្រចាំបង្ហាញឲ្យឃើញថាកម្ពុជាយើងនៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងក្នុងរដូវវស្សា ជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ។
ហើយកម្ពុជាទទួលបានសញ្ញាវិជ្ជមាន នៃការថមថយកំដៅដែលសីតុណ្ហភាព អតិបរមាជាមធ្យមមានត្រឹម ៣៤ដល់ ៣៧ អង្សាសេតែប៉ុណ្ណោះ ៕